ព័ត៌មានអន្ដរជាតិ
កូនស្រីលោក Duterte ស្បថចូលកាន់តំណែងជា អនុប្រធានាធិបតី (មានវីដេអូ)
កូនស្រីច្បងរបស់ប្រធានាធិបតីហ្វីលីពីនផុតអាណត្តិ Rodrigo Duterte បានស្បថចូលកាន់តំណែងជា អនុប្រធានាធិបតី។

ក្នុងពិធីនៅទីក្រុង Davao លោកស្រី Sara Duterte បានប្តេជ្ញាបង្រួបបង្រួមប្រទេស ហ្វីលីពីន ខណៈពេលធ្វើសច្ចាប្រណិធាន នៅក្បែរប្រធានាធិបតីជាប់ឆ្នោតថ្មី គឺលោក Ferdinand Marcos Junior។

លោកស្រី Duterte និយាយថា “ថ្ងៃខាងមុខអាចពោរពេញដោយបញ្ហាប្រឈម ដែលជំរុញឲ្យយើងត្រូវរួបរួមគ្នាជាប្រទេសមួយ”។

គួរបញ្ជាក់ថា អាណត្តិរយៈពេលប្រាំមួយឆ្នាំរបស់លោកស្រី នៅក្នុងការិយាល័យជាមួយលោក Ferdinand Marcos Junior នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ៣០ ខែមិថុនា។

ក្នុងនាមជាបេក្ខជននៅក្នុងការបោះឆ្នោតកាលពីខែឧសភា អ្នកទាំងពីរបានដណ្តើមយកជ័យជម្នះភ្លូកទឹកភ្លូកដីជាប្រវត្តិសាស្ត្រ ដោយបង្កើតសម្ព័ន្ធភាពដ៏មានឥទ្ធិពល និងដំណើរការលើសារនៃការរួបរួម ដែលក៏បានជួយសម្ព័ន្ធមិត្តជាច្រើនរបស់ពួកគេឈ្នះអំណាចនៅកន្លែងផ្សេងទៀតនៅក្នុងរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសហ្វីលីពីន ប្រធានាធិបតី និងអនុប្រធានាធិបតី ត្រូវបានបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Duterte ៖ “ខ្ញុំគ្មានថ្ងៃសុំទោស ចំពោះការស្លាប់ក្នុងសង្គ្រាមគ្រឿងញៀនឡើយ”
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


