សន្តិសុខសង្គម
ផ្តន្ទាទោសអតីតមន្ត្រីនគរបាលរឿងឆបោកប្រាក់
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមលើជនជាប់ចោទឈ្មោះ ពៅ វណ្ណឌី ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលនៅនាយកដ្ឋានអាវុធជាតិផ្ទុះ ក្រសួងមហាផ្ទៃ មានអាសយដ្ឋានផ្ទះលេខ៤៣ ផ្លូវលេខ១៦ កែងផ្លូវលេខ១៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដាក់ពន្ធនាគារ១ឆ្នាំតែអនុវត្តទោស១ខែ២០ថ្ងៃ រឿងឆបោក តាមបញ្ញត្តិមាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីដើមខែមេសា ឆ្នាំ២០២០។

ដើមចមបណ្តាលឲ្យមានការចាប់ខ្លួន និង ឃុំខ្លួនជនជាប់ចោទឈ្មោះ ពៅ វណ្ណឌី ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា ផ្តើមចេញពីជនជាប់ចោទបានទទួលយកប្រាក់ពីដើមបណ្តឹង ប្រមាណជាង១ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅរត់ការផ្ទេរក្រមខណ្ឌពីអង្គភាពមួយទៅអង្គភាពមួយ ប៉ុន្តែលទ្ធផលមិនបានសម្រេចដូចការនិយាយគ្នា ហើយភាគីដើមបណ្តឹងក៏ប្តឹងទៅតុលាការតែម្ដង៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


