ព័ត៌មានជាតិ
កុមារមិនក្រោម១០នាក់ទេក្នុង១ថ្ងៃ ចូលព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកោះកុង ដើមរដូវវស្សានេះ
កោះកុង ៖ គ្រូពេទ្យនៃមន្ទីរពេទ្យ បង្អែកខេត្តកោះកុង ឱ្យដឹងថា មានកុមារមិនក្រោម១០នាក់នោះទេក្នុង១ថ្ងៃៗបានចូលពិនិត្យ និងសម្រាកព្យាបាលជំងឺគ្រុនឈាម រាករូស និងរលាកបំពង់ក អំឡុងដើមរដូវវស្សាឆ្នាំ២០២២។

លោកស្រីវេជ្ជបណ្ឌិត ឆែ ហ្សឺឌី ប្រធានផ្នែកអគារកុមារនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្លែងកាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញថា ជាង២ខែមកនេះ ចំនួនកុមារដែលឈឺគ្រុនឈាម រលាកបំពង់ និងជំងឺរាករូស បានសម្រុកមកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យមានយ៉ាងហោចណាស់៥០ទៅ៦០នាក់ ក្នុង១ខែៗ បើធៀបនឹងឆ្នាំ២០២១កើនឡើង៦០ភាគរយ។

លោកស្រីវេជ្ជបណ្ឌិត ឆែ ហ្សឺឌី គូសបញ្ជាក់ទៀតថា ការដែលធ្វើឲ្យកុមារកើតជំងឺទាំងនេះ ដោយសារតែក្នុងមូលដ្ឋានរស់នៅរបស់ពលរដ្ឋមានទឹកដកច្រើន ក្រោយភ្លៀងធ្លាក់ជាហូរហែឥតដាច់។ ម្យ៉ាងទៀត អាហារដែលកុមារញុំាមិនត្រឹមត្រូវ ទើបធ្វើកើតជំងឺរាករូស និងរលាកបំពង់ក។
បើតាមគ្រូពេទ្យជំនាញ អះអាងថា ពុំមានកុមារណាមួយបានបាត់បង់ជីវិតនោះទេ ព្រោះក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តកោះកុងបានផ្តោតការយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពរបស់ពលរដ្ឋអ្នកជំងឺ ប្រកបដោយគុណភាព វិជ្ជាជីវៈ និងបង្កើនទំនុកចិត្តពីសាធារណជន។
គួរកត់សម្គាល់ថា អំឡុងពេលកុមារសម្រាកព្យាបាលជំងឺ ក្រុមគ្រូពេទ្យ ក៏បានអប់រំណែនាំផងដែរអំពីរបៀបធ្វើអនាម័យថែទាំសុខភាព ចៀសវាងបន្តកើតមានជំងឺគ្រុនឈាម ជំងឺរាករុស និងជំងឺរលាកបំពង់ក ជាថ្មីម្តង ពេលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។
អ្នកស្រី ម៉ុច ស្រីពៅ ជាពលរដ្ឋមកពីឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងអ្នកស្រី យិន នឿន ជាពលរដ្ឋមកពីសង្កាត់ដងទង ក្រុងខេមរភូមិន ដែលមានកូនកើតជំងឺគ្រុនឈាម និងរលាកបំពង់ក រាករូស ផងនោះ បានលើកឡើងថា ពួកគាត់យកកូនមកព្យាបាល២ទៅ៣ថ្ងៃមកហើយ ឥឡូវស្ថានភាពកូនបានធូរស្រាលអាចនឹងត្រឡប់ទៅផ្ទះបានឆាប់ៗដែរ។

ពលរដ្ឋជាអាណាព្យាបាលកុមារខាងលើ ទទួលស្គាល់ថា មូលដ្ឋានរស់នៅរបស់ផងខ្លួនមានភ្លៀងធ្លាក់ច្រើនកង្វះការសម្អាតអនាម័យជុំវិញផ្ទះទើបបណ្តាលឱ្យមូសខ្លាខាំកូនបង្កជំងឺបែបនេះ។ ចំពោះការហូបចុកចំណីក៏ពុំមានល្អស្អាតដែរ។ ពេលដឹងថាសុខភាពកូនមិនស្រួល ប្រញាប់នាំមកមន្ទីរពេទ្យតែម្តង។ ហើយពេលទៅផ្ទះពួកគាត់អនុវត្តពីអ្វីដែលគ្រូពេទ្យអប់រំណែនាំធ្វើអនាម័យសុខភាព ហូបផឹកស្អាត និងរស់នៅស្អាត។

ម្តាយឪពុក និងអាណាព្យាបាលកុមារដែលកំពុងសម្រាកព្យាបាលជំងឺ និងខ្លះទៀតត្រៀមចេញពីមន្ទីរពេទ្យត្រឡប់ទៅវិញ ថ្លែងអំណអរគុណចំពោះក្រុមគ្រូពេទ្យដែលយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលកុមារៗពួកគាត់បានធូរស្រាល និងជាសះស្បើយ។ សម្តីសំដៅសុភាពរាបសាល្អ សក្តិសមនឹងគ្រូពេទ្យ រីឯផ្តល់ថ្នាំព្យាបាលវិញ ក៏គោរពពេលវេលាមានទំនុកចិត្តខ្ពស់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន