កីឡា
ព្រះខ័នរាជស្វាយរៀង បន្តកំណត់ត្រាមិនដែលចាញ់ក្នុងលីគ ក្រោយឈ្នះភ្នំពេញក្រោន ចុងម៉ោង
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បន្តកំណត់ត្រាមិនដែលចាញ់ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ ក្រោយយកឈ្នះ ក្លិបភ្នំពេញក្រោន ១-០ ចុងម៉ោង ក្នុងជំនួបសប្ដាហ៍ទី៩ នៃជុំទី២ នាយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។
មានផ្សាយផ្ទាល់នៅលើហ្វេសបុកផេក ‘កម្ពុជាថ្មី’ ការប្រកួតពិតជាតានតឹងតាំងពីការចាប់ផ្ដើមដំបូង ដោយក្រុមទាំងពីរនាមជាក្រុមខ្លាំងដូចគ្នា ប៉ុន្តែភ្នំពេញក្រោន ហាក់មានឱកាសច្រើនជាងជាមួយការទាត់ចូលទីច្រើនលើកច្រើនសារប៉ុន្តែបានត្រឹមរំលងរបាទី និងសង្គ្រោះដោយអ្នកចាំទី ព្រះខ័នរាជស្វាយរៀង ក៏មានឱកាសផងដែរប៉ុន្តែធ្វើមិនបានសម្រេចដូចគ្នា និងបានរក្សាលទ្ធផល ០-០ ដល់ចប់វគ្គទី១។

ចូលដល់វគ្គទី២ ព្រះខ័នរាជស្វាយរៀង មានសម្ទុះជាងវគ្គទី១ ប៉ុន្តែបានត្រឹមតែធ្វើឱ្យអ្នកគាំទ្ររំភើបមិនពេញលេញ ហើយការប្រកួតបានអូសបន្លាយដល់នាទី៩០ ទើបគ្រាប់បាល់កើតមានឡើងសម្រាប់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ធ្វើបានសម្រេចដោយកីឡាកររកគ្រាប់បាល់បានច្រើនជាងគេក្នុងលីគ Marcus Haber ជួយឱ្យក្លិបយកឈ្នះ ភ្នំពេញក្រោន ១-០ ដើម្បីទទួលបាន ៣ពិន្ទុដ៏មានសារៈសំខាន់បំផុត។
លទ្ធផលនេះ ធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង បន្តកំណត់ត្រាមិនដែលចាញ់ក្នុងលីគ ៩ប្រកួតជាប់ៗគ្នា ហើយជាពិសេសនៅតែឈរកំពូលតារាងនៃលីគកំពូលកម្ពុជា ឆ្នាំ២០២២ ត្រឹមសប្ដាហ៍ទី៩ ដោយបន្ថែមដល់ ២៥ពិន្ទុ ដាច់ក្រុមលេខ២ បឹងកេត ដល់ទៅ ៩ពិន្ទុ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


