ជីវិតកម្សាន្ដ
ស្ងាត់ពីសិល្ប:មួយរយ: តារាស្រី ម៉ូលីកា ធ្វើឲ្យផ្អើលអ្នកគាំទ្រនិងមិត្តធ្លាប់រួមអាជីព
ដូចដែលការគ្រោងទុកតារាចម្រៀងស្រីអ្នកនាង ម៉ូលីកា ធ្លាប់បានអះអាងកន្លងមកថា នៅពេលដែលស្ថានភាពកូវីដស្ងប់ស្ងាត់គឺនាងនឹងធ្វើពិធីឡើងផ្ទះវិឡារថ្មីផ្គួបជាមួយខួបកំណើតកូនស្រីសំណព្វចិត្តរបស់ខ្លួនដោយអញ្ជើញភ្ញៀវចូលរួមយ៉ាងអធិអធ័មតែម្តង។

ជាក់ស្តែងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ គឺអ្នកនាង ម៉ូលីកា និងស្វាមីលោក ហុង មានុណ បានបង្ហាញអារម្មណ៍រីករាយក្រៃលែងព្រោះតែកម្មវិធីខួបកំណើតកូនស្រី នុណ ច័ន្ទម៉ូនីតា គម្រប់អាយុ២ឆ្នាំ ផ្គួបពិធីឡើងផ្ទះវីឡារថ្មីនៅបុរីវារីណាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើឡើងដោយជោគជ័យ ខណ:មានវត្តមានតារាល្បីៗធ្លាប់រួមអាជីព និងមិត្តភក្តិជាច្រើនបានទៅអបអរសាទរ។ កាន់តែពិសេសកម្មវិធីនោះពេលព្រឹកក៏មានការអញ្ជើញចូលរួមពីលោកជំទាវហ៊ុន ស៊ីណាត ផងដែរ។

អ្នកនាង ម៉ូលីកា បានឲ្យដឹងថា ផ្ទះថ្មីនេះនាងទិញតម្លៃ៣០ម៉ឺនដុល្លារ ដោយបង់ពាក់កណ្ដាលមុន គឺចំនួន១៥ម៉ឺនដុល្លារ និងបង់រំលួសប្រចាំខែ៣០០០ដុល្លារ។ នាងថា បានហៅភ្ញៀវទាំងអស់ចំនួន១០០០នាក់(១០០តុ) ហើយនេះ គឺជាកម្មវិធីធំដែលនាងបានធ្វើបន្ទាប់ពីបានរៀបការកាលពីដើមឆ្នាំ២០២០កន្លងមក។
គេកត់សម្គាល់ថា នៅពីមុខរោងពិធីខួបបូកឡើងផ្ទះនោះមានដាក់តាំងរថយន្ដម៉ាកJaguar ពណ៌លឿងដ៏ថ្មីសន្លាង១គ្រឿងហើយនោះគឺជាឡានដែល ម៉ូលីកា បានទិញកាដូឲ្យកូនស្រីរបស់នាង។ លោក ហុង មានុណ ហៅឆានុន ស្វាមី ម៉ូលីកា បានឲ្យដឹងថា រថយន្ដJaguarនោះ ស៊េរីឆ្នាំ២០១៦Full Option តម្លៃជាង៥ម៉ឺនដុល្លារ ដែលពិតជាភរិយាទិញឲ្យកូនស្រីសំណព្វចិត្តរបស់លោកនៅថ្ងៃខួបនេះមែន។

យ៉ាងណាមិញទាំង ម៉ូលីកា និងស្វាមី លើកម្រាមដៃដប់ថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុនពួកគេតាំងពីដំបូងរហូតមកដល់បច្ចុប្បន្នទើបធ្វើឲ្យគូស្នេហ៍តារា១គូនេះមានជីវភាពធូធារដូចពេលនេះ។
គូររំលឹកថា អតីតតារាRock ម៉ូលីកា បានរៀបការជាមួយតារាសម្ដែង ហុង មានុណ ហៅឆានុណ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ហើយនាងសម្រាលកូនស្រីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ដែលក្រោយចាប់ដៃគ្នាជាង២ឆ្នាំ៕
អត្ថបទ៖ ចាន់រ៉ា




-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៧ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


