ព័ត៌មានជាតិ
ដំណើរទស្សនកិច្ចចុងក្រោយនៅកម្ពុជា លោក ស៊ីនហ្សូ អាបេ បានទៅគោរពសពជនជាតិជប៉ុនពីរនាក់
លោក ស៊ីនហ្សូ អាបេ (Shinzo ABE) ដែលជាអតីតនាយករដ្ឋមន្រ្តីជប៉ុន បានធ្វើដំណើរមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី១៦-១៧ វិច្ឆិកា ឆ្នាំ២០១៣។ ក្នុងដំណើរទស្សនកិច្ចនោះ នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ (Shinzo Abe) បានជួបពិភាក្សាការងារជាមួយប្រមុខដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន។

ក្នុងតួនាទីជានាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ ប្រកាសថា ជប៉ុននឹងត្រៀមខ្លួនជាស្រេចដើម្បីជួយជ្រោមជ្រែងកិច្ចប្រឹងប្រែងកំណែទម្រង់ការបោះឆ្នោត ការពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់នីតិរដ្ឋនៅកម្ពុជា។ ទាក់ទងសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ ជប៉ុនក៏នឹងបន្តផ្ដល់ជំនួយលើវិស័យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម កសិកម្ម ការអប់រំ ការអភិវឌ្ឍន៍ធនធានមនុស្ស សុខាភិបាល កិច្ចការស្ត្រី និងអភិបាលកិច្ច។ ជាមួយគ្នានេះ ជប៉ុនក៏នឹងជួយសម្រាប់ការងារដោះមីននៅកម្ពុជាផងដែរ។
ដោយឡែកក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ក៏បានទៅទស្សនាគោរពនិងដាក់កម្រងផ្កាចេតិយរបស់ជនជាតិជប៉ុន ដែលស្លាប់ជាក្នុងពេលមកបំពេញការងារនៅកម្ពុជានាឆ្នាំ១៩៩៣។ ចេតិយជនជាតិជប៉ុនទាំង ២ នាក់នោះគឺ ចេតិយអតីតអធិការប៉ូលីសអ៊ុនតាក់ជនជាតិជប៉ុន លោក NAKATA HARUYUKI និងចេតិយអតីតបុគ្គលិកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិជនជាតិជប៉ុន លោក NAKATA ATSUHITO។


លោក NAKATA HARUYUKI ជាអតីតអធិការប៉ូលីសអ៊ុនតាក់ ត្រូវបានខ្មែរក្រហមវាយឆ្មក់បាញ់សម្លាប់ក្នុងវ័យ ៣៣ ឆ្នាំ នៅពេលកំពុងបំពេញការងារជាមន្ត្រីប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី៤ ឧសភា ឆ្នាំ១៩៩៣។
ចេតិយរបស់លោក ត្រូវបានកសាងនៅក្នុងបរិវេណវត្តតាំងក្រសាំងត្បូង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ដោយឡែកលោក NAKATA ATSUHITO ជាអតីតបុគ្គលិកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ។ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣ យុវជនស្ម័គ្រចិត្តរូបនេះត្រូវគេបាញ់សម្លាប់ក្នុងវ័យ ២៥ឆ្នាំ រួមជាមួយយុវជនខ្មែរដែលជាអ្នកបកប្រែម្នាក់ទៀតឈ្មោះលោក ឡាយ សុភាព នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្រោយការបោះឆ្នោតរួច ប្រជាជននៅស្រុកប្រាសាទសំបូរបានប្រមូលផ្តុំគ្នារស់នៅកន្លែងដែលលោក ATSUHITO បានស្លាប់ ហើយទីកន្លែងនោះត្រូវបានគេបង្កើតទៅជាភូមិ «ភូមិអាត់ស៊ូ» រហូតដល់សព្វថ្ងៃ។ ចំណែកចេតិយរបស់លោក ATSUHITO ដំបូងគឺមានទីតាំងមុខសាលាបឋម-អនុវិទ្យាល័យ អាត់ស៊ូ ក្រោយមកបានផ្លាស់ប្តូរមកធ្វើនៅក្នុងបរិវេណវត្តឧណ្ណាលោមរហូតដល់បច្ចុប្បន្ន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


