ព័ត៌មានជាតិ
អ្នកវិនិយោគផ្នែកអចលនទ្រព្យបោះទុនរាប់លានដុល្លារនៅស្រុកស្ទោង ដើម្បីអភិវឌ្ឍលំនៅឋាន
ដោយមើលឃើញពីសក្កតានុពលយ៉ាងធំធេងនៅលើទឹកដីស្រុកស្ទោង ខេត្តកំពង់ធំ ក្រុមហ៊ុនផ្នែកកអចនទ្រព្យមួយ ដែលមានឈ្មោះថា Developer Land & House និង KP ម៉ន ដានី បានបោះទុនៗរាប់លានដុល្លារ ដើម្បីអភិវឌ្ឍតំបន់នោះ ឲ្យទៅជាលំនៅឋាន សាលារៀន មន្ទីរពេទ្យ សួនច្បារ លំហែរកាយ ហាងទំនិញផ្សេងៗ រីសត ហ្គារាស់សាំង ដោយមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ទឹក ភ្លើង រួចជាស្រេច។

លោកឧកញ៉ា ឃុនថាវង្ស ផងផាន់ ដែលជាម្ចាស់វិនិយោគនៅតំបន់នោះ បានថ្លែងប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះថា មូលហេតុដែលលោកចង់វិនិយោគនៅតំបន់នេះ ឲ្យទៅជាលំដ្ឋាន សាលារៀន មន្ទីរពេទ្យ សួនច្បារ លំហែរកាយ ហាងទំនិញផ្សេងៗ រីសត ជាដើមនោះ ដោយសារតែតំបន់នេះជាតំបន់ ដែលមានសក្ដានុពលទាក់ទាញយ៉ាងខ្លាំង។ ម្យ៉ាងទៀតដោយសារតែតំបន់នោះ នៅមិនទាន់មានគម្រោងធំៗរបស់ក្រុមហ៊ុន ក៏ដូចជាការអភិឌ្ឍន៏អ្វីមួយនៅឡើយ។

ចំណែកលោកស្រី ម៉ន ដានី បានប្រកាសគាំទ្រជាមួយគម្រោងខាងលើនេះ ដោយអះអាងថានាពេលខាងមុខក្រុមហ៊ុននឹងធ្វើផ្លូវតាមដងស្ទឹងនេះ និងជីកស្រះរៀបចំសួនច្បារ ដើម្បីទុកលំហែកាយផងដែរ។
សូមបញ្ជាក់ថា គម្រោងលំនៅឋាន និងដីឡូតិ៍ខ្នាតយក្ស នៅក្នុងខេត្តកំពង់ធំនេះ បានរៀបចំឡើងលើផ្ទៃដីជាង៣០០ហិកតា ដោយក្រុមហ៊ុនវិនិយោគ KP Developer Land & House និង KP ម៉ន ដានី ស្ថិតនៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានចម្ងាយ២២៦គីឡូម៉ែត្រ ពីភ្នំពេញ ឬចម្ងាយត្រឹម៧៨ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប៕ កោះកែវ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


