Connect with us

កីឡា

U-16 កម្ពុជា កំពុងសំងំធ្វើតេស្តកីឡាករ ២៧នាក់ ដើម្បីត្រៀមចេញទៅប្រកួតពាន​យុវជននៅឥណ្ឌូនេស៊ី

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១៦ និងទី១៧ ខែកក្កដា បាននិងកំពុងធ្វើតេស្តយុវជនអាយុក្រោម១៦ឆ្នាំ ដំណាក់កាលចុងក្រោយ មុនជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ឆ្នាំ ត្រៀមប្រកួតពាន​យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៦ឆ្នាំ នៅចុងខែកក្កដា ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមបញ្ជីឈ្មោះកីឡាករដែលទទួលបានពីក្លិប យុវជនចំនួន ២៧នាក់នោះមានមកពីក្រុមតែ២ប៉ុណ្ណោះ នោះគឺ U-16 សាលាបាល់ទាត់ជាតិបាទី ២៥នាក់ និង U-15 វិសាខា ២នាក់។ បញ្ជីឈ្មោះរួមមាន៖ សាលាបាល់ទាត់ជាតិបាទី ២៥នាក់: អ៊ុក ដេវីន, ទាំ មការា, សុន ថាវិស៊ីវ, សារ យ៉ូសុះ, សួន មករា, អ៊ិត សូនី, ធី វសនា, សឿន ផានិត, ទុំ សុផាត, សុខ ស៊ីណេ, ញ៉ង ពន្លក, ប៊ុន វិសាលី, ប៊ន ម៉ៅ, ខឿង គៀងវិរៈបុត្រ, សុង រ៉ានុត, ស៊ូ មេងហុង, ទ្រី ស៊ីណារិន្ទ, នឿម សូនិក, វ៉ារ ដេវីត, រុន ចុងមីង, សំអាត សុម៉ាលី, បេង សុវន, រូ ស៊ីធន់, សេង ឆាយរ៉ាយុទ្ធ, ទូច រ៉ាវី ខណៈកីឡាករ ២នាក់របស់វិសាខា គឺកីឡាករ សឹង សំបូររិទ្ធី និងសេង សុវណ្ណារ៉ា។

យុវជនទាំង ២៧នាក់ នឹងត្រូវហ្វឹកហាត់ចំនួន២ថ្ងៃ មុនការជម្រុះចេញមកនៅត្រឹម ២៣នាក់ចុងក្រោយ ដើម្បីចេញទៅ​ប្រកួតនៅឥណ្ឌូនេស៊ី ពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៦ឆ្នាំ (AFF U-16 Championship) ដែលគ្រោង​ធ្វើពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១២ នៅខែសីហា ឆ្នាំ២០២២ ដោយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ឆ្នាំ ស្ថិតនៅពូល C ជាមួយ ម៉ាឡេស៊ី, អូស្ត្រាលី និងមីយ៉ាន់ម៉ា៕ អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៩ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម