ព័ត៌មានជាតិ
កាយដីដំបូកប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ៨ គ្រាប់ យកប្រគល់ឲ្យស៊ីម៉ាក់
បាត់ដំបង ៖ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៨គ្រាប់ ដែលក្នុងនោះមានទាំងគ្រាប់ផ្លោង និងគ្រាប់មីនផងនោះ ត្រូវបានប្រជាពលរដ្ឋប្រគល់អោយសមត្ថកិច្ច បន្ទាប់ពីពួកគាត់បានប្រទះឃើញក្នុងដីដំបូក។
ហេតុការណ៍នេះកើតឡើង នាព្រឹក ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២២ ដោយប្រជាពលរដ្ឋ ឈ្មោះ សឿន សាន ភេទប្រុស អាយុ ៥៣ឆ្នាំ នៅ ភូមិបួរសង្គ្រាច ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង បាននាំយកគ្រាប់មិនទាន់ផ្ទុះមកប្រគល់អោយសមត្ថកិច្ច ដើម្បីរក្សាទុក។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋរូបនោះបាននិយាយថា ព្រឹកនោះគាត់បានទៅភ្ជួរស្រែ ហើយគាត់ក៏បានកាប់ដីដំបូកជុំវិញដើម្បីពង្រីកផ្ទៃដី ហើយក៏បានប្រទះឃើញគ្រាប់ទាំងនេះនៅរួមគ្នាតែមួយរណ្តៅ ទើបគាត់ប្រមូលយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួចមកគឺសង្កេតឃើញថា គ្រាប់ទាំងអស់គឺមានដូចជា គ្រាប់ បេ ៤០ ចំនួន ១ គ្រាប់ គ្រាប់បេ៤១ចំនួន២គ្រាប់ គ្រាប់ឡង់ចំនួន១គ្រាប់ គ្រាប់ផ្លោងធុន៦០មីល្លីម៉ែត្រ ចំនួន ១គ្រាប់ គ្រាប់ផ្លោងធុន៨០មីល្លីម៉ែត្រចំនួន២គ្រាប់ និងគ្រាប់មីន៦៩ចំនួន១គ្រាប់។ បច្ចុប្បន្នគ្រាប់ទាំងនេះ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រគល់ឲ្យស៊ីម៉ាក់យកទៅកម្ទេចចោល៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


