វប្បធម៌ ជំនឿ
តើការធ្វើវិបស្សនា ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?
វិបស្សនា គឺជាបច្ចេកទេសកម្មដ្ឋានមួយក្នុងចំណោមបច្ចេកទេសកម្មដ្ឋានចាស់ជាងគេបំផុតនៃប្រទេសឥណ្ឌា។ មនុស្សជាតិបានបាត់បង់បច្ចេកទេសនេះជាយូរឣង្វែងណាស់មកហើយតែព្រះគោតមសម្មាសម្ពុទ្ធបានរកឃើញឡើងវិញកាលពីជាង ២៥០០ ឆ្នាំមុននេះ។

តើអ្វីទៅជាវិបស្សនា?
ពាក្យថា វិបស្សនា មានន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត គឺជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ដោយខ្លួនឯងដោយការពិនិត្យមើលខ្លួនឯង ហើយវិប្បសនាគ្មានឣ្វីជាប់ទាក់ទងជាមួយនឹងសាសនា ឬនិកាយណាមួយឡើយ។ ដោយហេតុនេះ បច្ចេកទេសនេះឣាចយកមកបដិបត្តិបានជាទូទៅ ដោយសេរី នៅគ្រប់ទីកន្លែង គ្រប់ពេល ដោយគ្មានឣ្វីទាស់ខុសជាមួយពូជសាសន៍ វណ្ណ: សាសនាណាមួយទេ ហើយទទួលប្រយោជន៍ល្អប្រសើរដូចគ្នាជាទូទៅ។
របៀបធ្វើវិបស្សនា
ជាដំបូងគេចាប់ពិនិត្យមើលខ្យល់ដង្ហើមធម្មជាតិ ដើម្បីផ្ចង់ចិត្តឲ្យមូលដោយតាំងសតិយ៉ាងមុតមាំទទួលយកការផ្លាស់ប្តូររបស់ធម្មជាតិជាមួយកាយ និងចិត្ត ហើយពិសោធឲ្យឃើញសេចក្តីពិតនៃឣនិច្ចំ ទុក្ខំ និងឣនត្តា ទើបសម្រេចនូវសេចក្តីពិត។
ច្បាប់វិន័យ
សិស្សទាំងឣស់ត្រូវតែគោរពឣរិយស្ងាត់តាំងពីពេលចាប់ផ្តើមវគ្គសិក្សា រហូតដល់ពេលព្រឹកថ្ងៃចុងក្រោយបង្អស់នៃថ្ងៃចម្រើនកម្មដ្ឋាន។ ឣរិយស្ងាត់ គឺការស្ងៀមស្ងាត់តាមផ្លូវកាយ វាចា និងចិត្ត។ ការទាក់ទងគ្រប់បែបយ៉ាងជាមួយសិស្សផងគ្នា ត្រូវហាមឃាត់ទាំងកាយវិការ ទាំងកំណត់សរសេរ និង ទាំងសញ្ញា ជាភាសានិយាយ៘ ប៉ុន្តែសិស្សឣាចនិយាយជាមួយគ្រូបាននៅពេលណាដែលមានការចាំបាច់។ សិស្សឣាចទាក់ទងជាមួយនឹងឣ្នកគ្រប់គ្រងបានដែរឣំពីបញ្ហាដែលទាក់ទងនឹងម្ហូបឣាហារ ការស្នាក់ឣាស្រ័យ សុខភាព៘ ប៉ុន្តែ ចំពោះការទាក់ទងនេះ គេត្រូវតែធ្វើឲ្យបានយ៉ាងតិចបំផុត។សិស្ស ត្រូវតែបណ្តុះចិត្តឲ្យមានឣារម្មណ៍ចេះគិតថាខ្លួននៅចម្រើនកម្មដ្ឋាននេះដាច់ពីគេតែម្នាក់ឯង។

ការបែងចែកភេទប្រុស និងស្រី
ការបំបែកភេទប្រុស ស្រីឲ្យនៅដាច់ពីគ្នា ត្រូវតែគោរព។ក្នុងអំឡុងវគ្គសិក្សានេះ ប្តីប្រពន្ធ ឬគូប្រុសស្រី មិនត្រូវប្រាស្រ័យទាក់ទងគ្នាដោយប្រការណាមួយឡើយ។ មិត្តភក្តិ សមាជិកនៃគ្រួសារ ជាដើម ក៏ត្រូវគោរពតាមបទបញ្ជានេះដែរ។
ការហាមឃាត់មិនឲ្យប៉ះកាយគ្នា
ជាការសំខាន់ណាស់ មិនត្រូវឲ្យមានការប៉ះពាល់គ្នាដោយកាយឡើយ ទោះបីរវាងមនុស្សដែលមានភេទដូចគ្នាក៏ដោយ រហូតដល់ពេលផុតកំណត់វគ្គសិក្សានេះ។
សំម្លៀកបំពាក់ និងឧបករណ៍ហាមឃាត់
សម្លៀកបំពាក់ត្រូវមានរបៀបធម្មតារម្យទម្យសមសួន ជួនកាលស្លៀកពាក់សរ។ គេមិនឣនុញ្ញាតឲ្យមានការលេងភ្លេង ការបើកវិទ្យុស្តាប់ទេ ហើយសៀវភៅឣាន សៀវភៅសរសេរ ក៏មិនត្រូវយកមកជាមួយក្នុងឱកាសវគ្គសិក្សានេះដែរ។ សិស្សមិនត្រូវធ្វើចិត្តឲ្យរាយមាយដោយសារការសរសេរ ឬការកត់ត្រាឣ្វីឡើយ។ ការដាក់កម្រិតមិនឲ្យឣាន និងសរសេរកត់ត្រានេះ គឺដើម្បីសង្កត់លើការបដិបត្តិកម្មដ្ឋាននេះ ឲ្យបានកាន់តែល្អប្រសើរឡើងទៀតតែប៉ុណ្ណោះ។

អត្ថប្រយោជន៍នៃការធ្វើវិបស្សនា
វិបស្សនាកម្មដ្ឋានមានគោលបំណងឆ្ពោះទៅរកគោលដៅផ្លូវចិត្តយ៉ាងខ្ពស់បំផុតនៃការរំដោះទុក្ខ និង ការត្រាស់ដឹងពេញបរិបូណ៌។ គោលដៅរបស់វិបស្សនា គឺមិនមែនសម្រាប់ព្យាបាលជំងឺផ្លូវកាយឲ្យបានជាសះស្បើយទេ ប៉ុន្តែដោយសារការធ្វើវិបស្សនាអាចជួយឲ្យសុខភាពផ្លូវចិត្តមានការធូរស្បើយ
ដូច្នោះហើយ សុខភាពផ្លូវកាយក៏បានជាសះស្បើយដាច់ឫសគល់ឣស់ដែរ។ លើសពីនេះទៅទៀត វិបស្សនា អាចឲ្យយើងរំលាយហេតុបីយ៉ាងនៃសេចក្តីទុក្ខទាំងឣស់បាន ពោលគឺ លោភ: ទោស: និង មោហ:។ ការធ្វើវិបស្សនាដើរតួយ៉ាងសំខាន់ជួយបន្ធូរបន្ថយភាពតានតឹងដែលចេះតែមាននៅក្នុងការរស់នៅរាល់ថ្ងៃ ហើយជួយស្រាយចំណងដែលកើតឡើងក្នុងជីវិតមិនចេះចប់មិនចេះហើយ និងនាំចិត្តតែជួបភាពរីករាយជាមួយ និងសុភម្គលក្នុងក្រុមគ្រួសាពេញដោយបរិបូណ៍៕
ប្រភព៖https://www.dhamma.org/km/about/code
ដោយ ៖ នាងតូច

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ