ជីវិតកម្សាន្ដ
អ្នកនិពន្ធលោកEmoទម្លាយអត្តចរិតពិតបេក្ខជន ថុល សុភិទិ ខណ:កំពុងប្រឡង
ភ្នំពេញ ៖ គេកត់សម្គាល់ឃើញថា បេក្ខជនប្រឡងចម្រៀងលំដាក់ថ្នាក់ពិភពលោកឈ្មោះ ថុល សុភិទិ កំពុងទទួលបានការចាប់អារម្មណ៍និងគាំទ្រពីទស្សនិកជននឹងមកដល់ពេលនេះរូបគេក៏អាចឈានដល់វគ្គសំខាន់ផងដែរក្នុងការប្រកួតប្រជែងជាមួយបេក្ខភាពផ្សេងៗឯទៀត។

ទន្ទឹមគ្នានេះឈានដល់វគ្គLive Showសប្ដាហ៍ទី១គេឃើញបេក្ខជន ថុល សុភិទិ ក៏បានបង្ហាញខ្លួនយ៉ាងលេចធ្លោដោយរូបគេបានលើកយកបទ«មិនអាចឃាត់ទេ» មកប្រកួតប្រជែង។ តាមរយៈបទចម្រៀងមួយបទនេះគឺ ថុល សុភិទិ ធ្វើបានយ៉ាងល្អនិងទទួលបានការសរសើរពីរគណៈកម្មការទាំង៤ ទៀតផង។ យ៉ាងណាមិញស្របពេលដែលការគាំទ្រកំពុងតែមានស្ទុះហក់ឡើនោះនៅលើបណ្ដាញសង្គមក៏ផ្ទុះការភ្ញាក់ផ្អើលបន្ទាប់ពីបេក្ខជនរូបនេះត្រូវបានអ្នកនិពន្ធលោកEmoទម្លាយអត្តចរិតពិតបែបនេះ។

ជាការពិតបើតាមអ្នកនិពន្ធបទចម្រៀង Orig inal Song ឈ្មោះថាEmo Composerបានធ្វើការទម្លាយប្រវត្តិតស៊ូរបស់ ថុល សុភិទិ ជុំវិញរឿងដែលបេក្ខជនរូបនេះធ្លាប់បរាជ័យក្នុងការប្រកួតចម្រៀងជាច្រើនដងមកហើយ។ ប៉ុន្តែដោយសារការស្រលាញ់គឺបេក្ខជនម្នាក់នេះមិនព្រមចុះចាញ់ការបរាជ័យនោះទេផ្ទុយទៅវិញលោកបែរជាខំប្រឹងប្រឹងដុះខាតសម្លេងរបស់ខ្លួនឱ្យកាន់តែល្អជាងមុនថែមទៀត។

លោក Emoបានបង្ហើបដូច្នេះថា «ថ្ងៃនេះសូមនិយាយអំពីបេក្ខជន ថុល សុភិទិ សម្រាប់ខ្ញុំគាត់គឺជាមនុស្សតស៊ូអត់ធ្មត់ព្យាយាមទោះបីធ្លាប់ប្រកួតធ្លាក់ច្រើនដងប៉ុន្តែគាត់នៅតែមិនចុះចាញ់នឹងឧបសគ្គមួយនេះ ហើយគាត់ខំប្រឹងហ្វឹកហាត់ផ្នែកសម្លេងណាស់។ សម្លេងគាត់មានរសជាតិថ្មី ផ្អែម ស្រទន់រូបសម្បត្តិក៏សង្ហា។
អ្នកនិពន្ធបទចម្រៀងOriginal Song រូបនេះបា នលើកឡើងទៀតថាមកដល់ថ្ងៃនេះប្អូនពិតជាធ្វើបានល្អសម្រាប់បង។ ជាចុងក្រោយជូនពរប្អូនឱ្យជោគជ័យក្នុងការប្រឡងមួយនេះសូមបងប្អូនទាំងអស់ គ្នាជួយបោះឆ្នោតគាំទ្រ សុ ភិទិ ផងស៊ូៗប្អូន។ ជាមួយគ្នានេះក៏ឃើញមានអ្នកគាំទ្រមួយចំនួនក៏បានជូនពរនិងលើកទឹកចិត្តដល់បេក្ខជនខាងលើផងដែរ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


