ព័ត៌មានជាតិ
លឹម ឈីងអ៊ី យុវតីឆ្នើមរបស់កម្ពុជា ឈ្នះមេដាយមាសផ្នែកគណិតវិទ្យានៅសិង្ហបុរី
យុវតីឆ្នើមរបស់កម្ពុជា កញ្ញា លឹម ឈីងអ៊ី បានប្រឡងជាប់ចំណាត់ថ្នាក់លេខមួយ និងទទួលបានមេដាយមាសផ្នែកគណិតវិទ្យាតាមរយៈអនឡាញ នៅប្រទេសសិង្ហបុរី ក្នុងចំណោមសិស្សពូកែ ៣,៣៦៧៩នាក់ មកពី២៨ ប្រទេសនៅជុំវិញពិភពលោក។ នៅព្រឹកថ្ងៃចន្ទនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសារអបអរសាទរ យុវតីឆ្នើមរូបនេះដែលបានមេដាយមាសនៅក្នុងកម្មវិធីប្រកួតគណិតវិទ្យា អន្តរជាតិ-សិង្ហបុរី ២០២០-២០២២។

កញ្ញា លឹម ឈីងអ៊ី ជាសិស្សកំពុងសិក្សានៅ វិទ្យាល័យជាស៊ីមសន្ធរម៉ុក ថ្នាក់ទី១២ បានចូលរួមប្រឡងប្រកូតកប្រជែងក្នុងម្មវិធី ក្នុងកម្មវិធីប្រកួតគណិតវិទ្យាអន្តរជាតិ-សិង្ហបុរី ២០២០-២០២២ ដែលមាន ២៨ ប្រទេសចូលរួម និងសុទ្ធតែជាសិស្សពូកែ មកពីបណ្តាប្រទេសទាំងនោះ។ កញ្ញាបានចូលរួមប្រកួតកាលពីថ្ងៃទី ០៩ និងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធអនឡាញ។

ក្រោយមក កញ្ញា ក៏ទទួលបានចំណាត់ថ្នាក់លេខមួយក្នុងការប្រឡងផ្នែកគណិតវិទ្យា នៅប្រទេសសិង្ហបុរី ព្រមទាំងទទួលបានមេដាយមាសផ្នែកគណិតវិទ្យា។ ការទទួលបានមេដាយមាសរបស់យុវតីឆ្នើម លឹម ឈីងអ៊ី គឺជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា និងយុវជនកម្ពុជា ក៏ដូចជា គំរូមួយក្នុងការជំរុញលើកទឹកចិត្តដល់សិសស្សដទៃទៀតចូលរួមការប្រកួតប្រជែងនានានៅលើឆាកអន្តរជាតិ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


