Connect with us

ព័ត៌មានជាតិ

កម្ពុជា អនុម័តគម្រោងវិនិយោគរបស់សិង្ហបុរីជិត ១៣០គម្រោង ទំហំថវិកាជាង ១ពាន់លានដុល្លារ

បានផុស

នៅ

គិតត្រឹមខែ មិថុនា ឆ្នាំ ២០២២ គម្រោងវិនិយោគរបស់សិង្ហបុរី ដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងកំពុងមានប្រតិបត្តិការនៅកម្ពុជា មានចំនួន ១២៧គម្រោង ក្នុងនោះ មានវិស័យទេសចរណ៍ កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត ក្នុងទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានលើកឡើងថា សង្ហបុរីស្ថិតក្នុងចំណោម​វិនិយោគិន​បរទេសធំជាងគេទី៥របស់កម្ពុជា។ លោកស្រីបន្តថា ការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា គ្របដណ្តប់លើវិស័យ​អចលនទ្រព្យ ថាមពល ពាណិជ្ជកម្ម និងចែកចាយ ម្ហូបអាហារ ការអប់រំ និងហិរញ្ញវត្ថុ ជាដើម។ លោកស្រី បានគូសបញ្ជាក់ទៀតថា កម្ពុជា គឺជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅអាស៊ី។ កម្ពុជា បានងើបចេញពីជំងឺរាតត្បាតកូវីដ-១៩ បន្ទាប់ពីបានសម្រេចជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំង ហើយត្រូវបានរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចកម្រិតខ្ពស់ដូចមុន។

ទន្ទឹមនេះ លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី បានឱ្យដឹងថា យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ ២០២១-២០២៣ ដែលបានដាក់ចេញនៅដើមឆ្នាំ ២០២១ មានគោលបំណងជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកម្ពុជានៅក្នុងឆាកតំបន់ និងអន្តរជាតិ។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា បរិស្ថានវិនិយោគនៅកម្ពុជា ដែលមានអំណោយផល គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រង់ចាំ​ទទួលការវិនិយោគរបស់​សិង្ហបុរី ដើម្បីច្បាមយកនូវកាលានុវត្តភាពដ៏លើសលុបក្នុងវិស័យកសិ-ចំណីអាហារ សេវាកម្ម និងកម្មន្តសាល។ លោក ក៏បានអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើនថែមទៀត ពីវិនិយោគិនសក្កានុពលសិង្ហបុរី ដែលនឹងរួមចំណែកដល់​ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា បានយ៉ាងឆាប់រហ័ស។

ក្រៅពីការវិនិយោគលើគម្រោងនានា ប្រទេសទាំងពីរមានការតភ្ជាប់ជើងហោះហើរចំនួន ៣៥ជើង ក្នុងមួសប្តាហ៍ផងដែរ។ នេះជាការបន្ថែមរបស់លោកស្រី តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម