កីឡា
U-18 នារីកម្ពុជា អស់ឱកាសឡើងវគ្គបន្តពានរង្វាន់ AFF U-18 Women’s ក្រោយចាញ់វៀតណាម ០-៧
ក្រុមបាល់ទាត់ U-18 នារីកម្ពុជា បានរងបរាជ័យប្រកួតទី៣ នៃពានរង្វាន់ជើងឯកនារីអាស៊ានអាយុក្រោម ១៨ឆ្នាំ (AFF U-18 Women’s Championship 2022) ក្រោមថ្វីវៀតណាម ០-៧ នាថ្ងៃទី២៨ ខែកក្កដា។
បើកការប្រកួត U-18 នារីវៀតណាម បានដាក់ការកៀបសង្កត់មកលើកម្ពុជា យ៉ាងខ្លាំងនាមជាក្រុមមានប្រៀប ដោយអាចរកបានដល់ទៅ ៣គ្រាប់ត្រឹមតែ ១០នាទីដំបូង ពោលគឺដោយកីឡាការិនី Hong Nhu Hao នៅនាទី៥, Ngoc Minh Chuyen នៅនាទី៦ និងកីឡាការិនី Nguyen Thi Hai Yen នៅនាទី៩។ ការប្រកួតអូសបន្លាយដល់នាទី៣០ ទើបគ្រាប់បាល់ទី៤កើតឡើងបន្ថែមទៀតសម្រាប់វៀតណាម ដោយកីឡាការិនី Nguyen Phuong Anh និងជិតចប់ការប្រកួតទៅហើយ Ngoc Minh Chuyen ដដែលរកគ្រាប់ទី២សម្រាប់ខ្លួនបានសម្រេចនៅនាទី៤៥ ជួយឱ្យ U-18 នារីវៀតណាម នាំមុខ U-18 នារីកម្ពុជា ០-៥។

ចូលដល់វគ្គទី២ វៀតណាម នៅតែបន្តប្រឹងប្រែងរកគ្រាប់បាល់ គ្រាដែលកម្ពុជា នៅតែបន្តការការពារម្ដងហើយម្ដងទៀតពីការព្យាយាមរបស់វៀតណាម និងបានតែ២នាទី ពោលគឺនៅនាទី៤៧ កីឡាការិនី Hoang Thi Ngoc Anh រកគ្រាប់ទី៦បានសម្រេច។ រំលងបាន ១០នាទីក្រោមកពោលគឺនៅនាទី៥៨ ទើបគ្រាប់ទី៧កើតឡើងសម្រាប់វៀតណាម ធ្វើបានសម្រេចដោយកីឡាការិនី Nguyen Phuong Anh។ ក្រោយមកនាទីដែលសេសសល់គ្រាប់បាល់ពុំមានកើតឡើងទៀតឡើយ និងបានរក្សាលទ្ធផល ០-៧ ដល់ចប់ការប្រកួត។
ដូច្នេះលទ្ធផលចាញ់នេះធ្វើឱ្យ U-18 នារីកម្ពុជា អស់ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយប្រកួត ៣ដង បរាជ័យទាំង ៣ដង មាន ០ពិន្ទុ។ ដោយឡែកប្រកួតបន្ទាប់របស់ U-18 នារីកម្ពុជា ត្រូវជួបក្រុម U-18 នារីសិង្ហបុរី នៅថ្ងៃទី៣០ ខែកក្កដា ខាងមុខ ដែលជាការប្រកួតចុងក្រោយក្នុងព្រឹត្តិការណ៍នេះ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


