ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ ការដាក់អន្ទាក់សត្វព្រៃនៅខេត្តមណ្ឌលគិរី កើនឡើង២០% បើធៀបនឹងឆ្នាំមុនៗ
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអះអាងឲ្យដឹងថា ការដាក់អន្ទាក់សត្វព្រៃ បានកើនឡើងប្រហែល២០% នៅក្នុងខេត្តមណ្ឌលគិរី នៅក្នុងឆ្នាំ ២០២១ បើធៀបទៅនឹងឆ្នាំមុនៗ ក្នុងនោះ មានទាំងការដាក់អន្ទាក់ដោយការឆក់ ការបាញ់ដោយកាំភ្លើងមែនទែន ឬកាំភ្លើងកែច្នៃ ការដាក់អង្គប់ និងការដាក់អន្ទាក់ដោយវិធីសាស្រ្តផ្សេងៗទៀត។

នៅក្នុងសនិ្នសីទការសែតស្តីពី “យុទ្ធនាការអន្ទាក់សូន្យ” ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លោក នេត្រ ភក្ត្រា បានលើកឡើងថា ខេត្តមណ្ឌលគិរីសម្បូរទៅដោយធនធានធម្មជាតិ ទាំងទឹកជ្រោះ ភ្នំ ព្រៃឈើ ជាពិសេស គឺសត្វព្រៃដែលមានជម្រកនៅទីនោះ។ ប៉ុន្តែទន្ទឹមនឹងការសម្បូរទៅដោយសម្បិត្តធម្មជាតិបែបនេះ ក៏មានការដាក់ធអន្ទាក់សត្វព្រៃច្រើនជាងឆ្នាំមុនៗរហូតទៅដល់២០% ស្មើនឹង៤,០០០អន្ទាក់ កើនដល់ ១៣,០០០អន្ទាក់ ក្នុងចំណោម៦១៦១១អន្ទាក់ ដែលត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងឆ្នាំ២០២១។

យ៉ាងណាមិញ ទន្ទឹមនឹងការកើនឡើងនៃការដាក់អន្ទាក់សត្វព្រៃនេះ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ ក៏បានខិតខំប្រឹងប្រែងក្នុងការដោះអន្ទាក់ ដែលធ្វើឲ្យការដោះអន្ទាក់នេះ មានការកើនឡើងខ្លាំងក្លាផងដែរ។ ប៉ុន្តែ លោក នេត្រ ភក្ត្រា ក៏មានក្តីបារម្ភចំពោះបញ្ហានេះធំៗ២ គឺទី១ ការដាក់អន្ទាក់សត្វព្រៃ ក៏មាននៅតាមតំបន់ជាប់ព្រំដែនច្រើន ដែលអាចធ្វើឱ្យអ្នកនៅស្រុកផ្សេងឆ្លៀតឱកាសក្នុងការប្រព្រឹត្តនូវបទល្មើសនេះ តែក៏ត្រូវបានឧទ្យានុរក្សចាប់បានមួយចំនួន។ ទី២ គឺប្រជាពលរដ្ឋ បានផ្លាស់ប្តូរពីរការដាក់អន្ទាក់តាមរបៀបប្រពៃណី មកជាការកែច្នៃ មានឧបករណ៍ទំនើបៗ ច្រើនដូចជាឆក់ បាញ់ជាដើម អាចប៉ះពាល់ដល់សត្វទាំងតូច ទាំងធំនៅក្នុងព្រៃ ជាហេតុធ្វើឱ្យងាយនឹងផុតពូជ។

ប្រឈមនឹងបញ្ហានេះ លោក នេត្រ ភក្ត្រា បានសំណូមពរឱ្យប្រជាពលរដ្ឋមានការគិតពិចារណាឱ្យបានត្រឹមត្រូវចំពោះបញ្ហាដាក់អន្ទាក់សត្វព្រៃនេះ ហើយក៏សំណូមពរឱ្យមានការជួយអភិរក្ស ឈប់ដាក់អន្ទាក់ និងលក់សត្វព្រៃខុសច្បាប់ទៀត ក្រោមយុទ្ធនាការអន្ទាក់សូន្យ៕
អត្ថបទ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


