ព័ត៌មានជាតិ
ACU រកឃើញប្រាក់ពុករលួយជាង៨៥ម៉ឺនដុល្លារ ពាក់ព័ន្ធការចូលក្របខណ្ឌសុខាភិបាលខេត្តក្រចេះ
អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា(ACU) បានរកឃើញប្រាក់ពុករលួយជាង ៨៥ម៉ឺន៤ពាន់ដុល្លារអាមេរិក ពាក់ព័ន្ធនឹងការទទួលប្រាក់ពីបេក្ខជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្របខណ្ឌសុខាភិបាលនៅខេត្តក្រចេះ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី១៤ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពលោកប្រធាន តុប សំ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ព្រមទាំងសមាជិក សមាជិកា ៧រូបទៀត កាលពីរសៀលថ្ងៃទី២៩ កក្កដា លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា អង្គភាពACU បានរកឃើញជនល្មើសចំនួន២នាក់ បានទារប្រាក់ពីបេក្ខជនដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ក្របខណ្ឌសុខាភិបាលនៅខេត្តក្រចេះ ដែលជនល្មើសទី១ មានឈ្មោះ ទី ប៊ុនឡេង អតីតជាប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ និងទី២មានឈ្មោះ ជាង សុខអេង ជាអតីតអនុប្រធានការិយាល័យរដ្ឋបាននៃមន្ទីរសុខាភិបាលខេត្តក្រចេះ ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ តាមច្បាប់។ ជនជាប់ចោទទាំង២នាក់ បានប្រមូលប្រាក់ពីជនរងគ្រោះចំនួន១២៩នាក់ សរុប៨៥ម៉ឺន៤ពាន់៦៤ដុល្លារអាមេរិក និង ៧លាន៧៣ម៉ឺន៩០០រៀល។

លោកប្រធានអង្គភាព ACU បានបន្តថា កាលពីថ្ងៃទី១៦ដល់ទី១៨ខែសីហា ឆ្នាំ២០២១អង្គភាពACU រកឃើញប្រាក់ដុល្លារ ៥៦ម៉ឺនដុល្លារ និងប្រាក់រៀល៣៨ម៉ឺន៤ពាន់រៀល។ បន្ទាប់ពីឃាត់ខ្លួនជនជាប់ចោទកាលពីថ្ងៃទី១៩ខែសីហាឆ្នាំ ២០២១ បញ្ជូនទៅតុលាការ រកឃើញប្រាក់៥៧ម៉ឺន ៤ពាន់៨៦៤ដុល្លារ និងប្រាក់រៀល។ ពីថ្ងៃទី១៩សីហាដល់១៨កញ្ញា ២០២១អង្គភាព ACU បានប្រគល់ប្រាក់ដល់ជនរងគ្រោះចំនួន៧១នាក់ សរុបទឹកប្រាក់ចំនួន៤៩ម៉ឺន៦ពាន់៧០០ដុល្លារ ហើយចាប់ពីថ្ងៃទី១៥ខែកញ្ញាដល់ ១៩ខែតុលា២០២១ បានរកឃើញប្រាក់ចំនួន៧៧ម៉ឺន១ពាន់៨៦៤ដុល្លារទៀត។
លោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង បញ្ជាក់ទៀតថា ចុងក្រោយACU បានរុករកពីថ្ងៃទី០៥ខែមីនា ដល់១២ ឧសភាឆ្នាំ២០២២ រកឃើញប្រាក់ចំនួន ៨៥ម៉ឺន៤ពាន់៦៤ដុល្លារអាមេរិក និងប្រាក់រៀលចំនួន៧លាន៧៣ម៉ឺន៩០០រៀល ហើយកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២នេះប្រគល់ប្រាក់សំណងដល់បេក្ខជនរងគ្រោះចំនួន៤១នាក់ទៀតសរុប២៧ម៉ឺន៤ពាន់២០០ដុល្លារអាមេរិក៕ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


