ព័ត៌មានជាតិ
មិនដឹងមានរឿងអ្វី អ្នកបើករថយន្តទំនើបមួយគ្រឿង បាញ់រះកង់បីជាច្រើនគ្រាប់
អ្នកបើកបររថយន្តស៊េរីទំនើបមួយគ្រឿង សង្ស័យខឹងអ្នករត់កង់បី ក៏ដកកាំភ្លើងខ្លីបាញ់រះទៅលើកង់បីនោះជាច្រើនគ្រាប់ បណ្តាលឲ្យត្រូវ១គ្រាប់។ តែសំណាងល្អ គ្រាប់កាំភ្លើងមិនបានហោះទៅត្រូវមនុស្សនោះទេ ហើយក្រោយកើតហេតុ ខ្មាន់កាំភ្លើងបានបើករថយន្តគេចខ្លួនបាត់។

អំពើបាញ់រះយ៉ាងសាហាវខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីរាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី ចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ២៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជាអ្នកបើកកង់បី ពណ៌លឿងមួយគ្រឿង និងរថយន្តស៊េរីទំនើបពណ៌ស មួយគ្រឿង មិនចាំស្លាកលេខ បានធ្វើដំណើរចុះពីស្ពានអាកាស៧មករា ទិសដៅពីលិចទៅកើត ស្របទិសគ្នា។ លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងថាមានទំនាស់គ្នារឿងអ្វីនោះទេ ខណៈកង់បីបើកខាងមុខ រថយន្តនៅខាងក្រោយបញ្ឆិតគ្នា ស្រាប់តែខ្មាន់កាំភ្លើងដែលជិះរថយន្តស៊េរីទំនើបនោះ បើកកញ្ចក់ ដកកាំភ្លើងខ្លីបាញ់រះទៅលើអ្នកបើកបរកង់បីចំនួន៥គ្រាប់តែម្តង។

ក្នុងនោះ បណ្ដាលឲ្យ១គ្រាប់ ត្រូវកង់បីធ្លុះ។ ភ្លាមៗនោះខ្មាន់កាំភ្លើង បានឈប់រថយន្តមួយភ្លែត ហើយក៏បិទកញ្ចក់វិញ ទើបបើកចេញទៅបាត់ដោយសុវត្ថិភាព។

បើតាមការរៀបរាប់ពីម្ចាស់កង់បី មិនបានប្រាប់ពីមូលហេតុអ្វីឲ្យពិតប្រាកដជុំវិញបញ្ហានេះទេ ដោយគ្រាន់តែប្រាប់ថា ខ្មាន់កាំភ្លើងជិះរថយន្តម៉ាករ៉ូលរ៉យ ពណ៌ស ពាក់ស្លាកលេខកម្ពុជា។

ក្រោយហេតុការណ៍ អ្នកបើកបរកង់បី មិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនោះទេ។ តែក្នុងហេតុការណ៍នេះ គេក៏បានឃើញកម្លាំងមានសមត្ថកិច្ច ចុះមកពិនិត្យ និងធ្វើការសួរនាំនៅនឹងកន្លែងកើតហេតុផងដែរ ដើម្បីងាយស្រួលធ្វើការស្រាវជ្រាវរកជនបង្កយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕



អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


