ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ សម្លាប់មនុស្ស ២៨នាក់ នៅរដ្ឋ Kentucky របស់ អាមេរិក
ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ដែលវាយប្រហាររដ្ឋ Kentucky ភាគអាគ្នេយ៍សហរដ្ឋអាមេរិក នៅតែបន្តកើនឡើង ខណៈភ្លៀងកាន់តែគំរាមកំហែងក្នុងតំបន់នេះ។

អភិបាលរដ្ឋ Kentucky លោក Andy Beshear បានប្រកាសកាលពីរសៀលថ្ងៃអាទិត្យថា មនុស្សសរុប២៨នាក់ ត្រូវបានបញ្ជាក់ថាបាត់បង់ជីវិត ប៉ុន្តែចំនួនត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។ ក្នុងចំណោមអ្នកស្លាប់ មានកុមារយ៉ាងតិច៤នាក់។

លោក Beshear និយាយថា “យើងដឹងថា សាកសពបន្ថែមត្រូវបានគេរកឃើញ ប៉ុន្តែពេលនេះ យើងមិនទាន់អាចបញ្ជាក់ពីការស្លាប់ទាំងនោះបាននៅឡើយទេ”។
មានការខូចខាតយ៉ាងធំធេង មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀស រួមទាំងការដាច់ចរន្តអគ្គិសនីផងដែរ។ លើសពីនេះ ទឹកជំនន់បានបំផ្លាញផ្ទះសម្បែង និងជន់លិចសាលារៀន។

ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងក្នុងតំបន់នេះកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ខណៈក្រុមស្វែងរក និងជួយសង្គ្រោះ នៅតែបន្តស្វែងរកអ្នកបាត់ខ្លួន។
គួរបញ្ជាក់ថា មនុស្សជាង ៦០០ នាក់ត្រូវបានជួយសង្គ្រោះដោយយន្តហោះ និងទូក ចាប់តាំងពីទឹកជំនន់បានចាប់ផ្តើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC News
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


