សន្តិសុខសង្គម
កម្លាំងខណ្ឌទួលគោកចុះការពារសន្តិសុខ ខណៈកម្ពុជាកំពុងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោកបានបែងចែកជា២ក្រុមចុះត្រួតពិនិត្យរដ្ឋបាលនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ពិសេស នៅតំបន់ដែលមានលក្ខណៈស្មុកស្មាញ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងដើម្បីការពារសន្តិសុខ សុវត្ថិភាព ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតចាប់ពីថ្ងៃទី០៣ សីហា ដល់ថ្ងៃទី០៦ សីហា ២០២២ នៅរាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឱ្យដឹងថា៖ នាល្ងាចថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយលោក ជា ពិសី ជាប្រធាន និងជាអភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានបែងកម្លាំងចម្រុះជាពីរក្រុមចុះធ្វើរដ្ឋបាលតាមមូលដ្ឋានសំខាន់ៗរួមមាន៖
– ក្រុមទីមួយ ដឹកនាំដោយលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ និងកម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ និងកម្លាំងគណៈបញ្ជការឯកភាពសង្កាត់សរុបចំនួន ១៨នាក់ បានចុះរដ្ឋបាលនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងសង្កាត់ទឹកល្អក់ទី១។
– ក្រុមទីពីរដឹកនាំដោយលោក កែវ សុភា អភិបាលរងខណ្ឌ និងកម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ និងកម្លាំងគណៈបញ្ជការឯកភាពសង្កាត់ សរុប ចំនួន ២២ នាក់ ចុះរដ្ឋបាលតាមផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់ទី១៕


អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ២២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ