Connect with us

ចរាចរណ៍

ជិះម៉ូតូឌុបកូនឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ដ​បុកពីក្រោយស្លាប់ទាំងពីរ

បានផុស

នៅ

បើកបរឲ្យមានការប្រុងប្រយ័ត្នគ្រោះថ្នាក់មួយវិនាទីនៅចំពោះមុខ ឪពុកនិងកូនបានបាត់បង់ជីវិត ខណ:រថយន្តសេរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនលឿនបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យឪពុកនិងកូនផ្លោងជាច្រើនម៉ែត្រស្លាប់នៅលើផ្លូវជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចបង្គោលគីឡូលេខ៧៣-៧៤ ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ។

លោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការអាវុធហត្ថស្រុកកូនមុំ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រថយន្តបុកម៉ូតូពីក្រោយក្នុងទិសដៅស្របគ្នា បណ្តាលឲ្យឪពុកនិងកូនតូចស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ រថយន្តបង្កមួយគ្រឿងម៉ាកFord ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខកម្ពុជា PNR-8696 បើកបរក្នុងទិសដៅពីភ្នំពេញ មកខេត្តរតនគិរី។ ម្ចាស់រថយន្តក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកេីតហេតុ។

លោកមេបញ្ជាការបានបញ្ជាក់ថា ជនរងគ្រោះឪពុកឈ្មោះ ហុីង សុីវ៉ូន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ២ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី។ រួមដំណើរជាមួយកូនឈ្មោះ សុីវ៉ូន លីម៉ា ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ។ ខណៈអ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្នជាមុន បានបត់ឆ្លងផ្លូវមិនបានងាកមើលក្រោយ ហើយក៏មិនបានកាច់ភ្លើងសញ្ញាផងនោះ ទើបធ្វើឲ្យអ្នកបើកបររថយន្តមិនបានចាប់អារម្មណ៍។

ក្រោយពេលកេីតហេតុកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលចរាចរណ៍ស្រុកបានចុះមកអន្តរាគមន៍ធ្វេីការវាស់វែង រួចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយទាំងពីរគ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម