ព័ត៌មានជាតិ
អាជីវករផ្សារបឹងកុក សាទរអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ តែសូមរក្សាកន្លែងឲ្យគាត់លក់
ប៉ុន្មានថ្ងៃនេះ កម្លាំងសហការមានកម្លាំងអាជ្ញាធរក្រុង កម្លាំងសហគមន៍ផ្សារបឹងកុក បានចុះរៀបចំសណ្តាប់ធ្នាប់បន្ទាប់ពីមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនោះ មូលហេតុដោយមានការលក់ដូររបស់ក្រុមអាជីវករមួយចំនួនដែលបានអាស្រ័យផលលើចំណីផ្លូវ និងខាងក្រុមផ្ញើម៉ូតូពង្រីកទីដាក់ម៉ូតូចេញមកក្រៅលើចំណីផ្លូវ ជាហេតុធ្វើឲ្យមានការកកស្ទះបៀបនេះ។

កម្លាំងសហការបានអនុវត្តតាមការណែនាំរបស់ក្រុងដើម្បីអនុវត្តភារៈកិច្ចរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ហើយខាងក្រុមអាជីវករលក់បន្លែក៏បានការស្វាគមន៍ និងចូលរួមចំណែកអនុវត្តនូវភារកិច្ចដ៏សំខាន់នេះដែរ តែពួកគាត់ក៏បានសំណូមពរដល់អាជ្ញាធរក្រុង និងសហគមន៍ផ្សារ សូមមេត្តារក្សាទុកកន្លែងដែលជាឆ្នាំងបាយរបស់គាត់ធ្លាប់អាស្រ័យផលចំនួន១០កន្លែង ដែលមានអាយុជាង២០ឆ្នាំមកហើយនោះផង។ ក្នុងសកម្មភាពនេះ បានកើតនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅផ្សារបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្រុមអាជីវករលក់បន្លែចំនួន១០នាក់បានបញ្ជាក់ឲ្យដឹងថា ពួកគាត់មិនជំទាស់ដល់កម្លាំងសាលាក្រុងសហគមន៍ផ្សារទេ តែត្រូវរក្សាកន្លែងពួកគាត់ធ្លាប់លក់ជាង២០ឆ្នាំហើយ បើឲ្យរើយកចេញគាត់បានអីលក់ដោយកន្លែងគាត់ម្នាក់ៗ មាន១ម៉ែត្រ២តឹកទេ អីចឹងត្រូវរកដំណោះស្រាយជូនពួកគាត់ផង។ ចុះកន្លែងផ្ញើម៉ូតូលើចំណីផ្លូវដែរម៉ិចដាក់បាន មកទើសអីតែកន្លែងកញ្ច្រែង ល្អីទៅវិញ បើរៀបត្រូវឲ្យស្មើភាព។

លោក ខាំ ជួរ រៀបចំសណ្តាប់ធ្នាប់ក្រុងបានបញ្ជាក់ឲ្យដឹងថា បញ្ហានេះសូមបងប្អូនអាជីវករត្រូវទៅដោះស្រាយនៅស្នាក់ការសហគមន៍ផ្សារបឹងកុកទៅ។ ហើយបើមានពាក្យបណ្តឹងត្រូវយកទៅផង ការដោះស្រាយជាលទ្ធភាពខាងសហគម៍ផ្សារទេ។ ឯខាងសមត្ថកិច្ច គឺបំពេញភារកិច្ចរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយ ផ្លូវធំទូលាយ ងាយស្រួលដល់ការធ្វើចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាក្នុងខេត្ត។

លោកស្រី ឡុង ឆៃអ៉ី ប្រធានសហគមន៍ផ្សារបឹងកុក បានបញ្ជាក់ឲ្យដឹងដែរថា ចំពោះបងប្អូនអាជីវករលក់ដូរដែលរំលោភមកលើទ្រូងផ្លូវ ឬលើសការកំណត់របស់រដ្ឋបាលក្រុង ក្រុមការងារត្រូវចាត់វិធានការរដ្ឋបាល ដើម្បីសម្រួលសណ្តាប់ធ្នាប់សាធារណៈ។ ការរៀបចំដាក់ម៉ូតូ គឺសម្រាប់អ្នកដែលមានរូបនៅក្នុងផ្សារហើយការរៀបចំសណ្តាប់ធ្នាប់ គឺធ្វើតាមការណែនាំរបស់ក្រុងតែប៉ុណ្ណោះ៕
អត្ថបទ ៖ សាន វិឡែម



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


