ព័ត៌មានជាតិ
ឧកញ៉ា ឡេង ណាវ៉ាត្រា ទម្លាយគម្រោងពីក្រោយការអភិវឌ្ឍនៅសួនសត្វភ្នំតាម៉ៅ
នៅមុននេះបន្តិច អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញសារសំឡេង ក្រោយរលកនៃការរិះគន់មិនទាន់ស្ងប់លើគម្រោងអភិវឌ្ឍនៅតំបន់សួនសត្វភ្នំតាម៉ៅ។
ក្នុងសារសំឡេងជាង ៤ នាទី សេដ្ឋីវ័យក្មេងរូបនេះបានប្រាប់ពីដើមទង និងបានរំលឹកពីគោលបំណងខ្លះៗមុនទទួលបានគម្រោងអភិវឌ្ឍនៅតំបន់សួនសត្វភ្នំតាម៉ៅ និងក្រោយមកត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រកាសលុបចោលវិញ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា ក្រុមហ៊ុនទទួលសិទ្ធិក្នុងការវិនិយោគគោលបំណងឲ្យបងប្អូនមិនទាន់មានលំនៅដ្ឋាន អាចទិញគម្រោងនេះបានត្រឹម ៣០ ដុល្លារ ទៅ ៦០ ដុល្លារក្នុងមួយខែ ដែលបញ្ចុះរហូត ៦១% ផ្ដល់ជូនប្រជាពលរដ្ឋទូទាំងប្រទេស អាចមានឱកាសមានលំនៅឋានទាំងអស់គ្នា និងបង្កើតសួនឧស្សាហកម្ម តំបន់ទេសចរណ៍ ផ្លូវ ទឹក ភ្លើង ដែលនៅជិតព្រលានយន្ដហោះអន្តរជាតិថ្មី ផ្ដល់ឱកាសឲ្យបងប្អូនទទួលបានផលចំណេញពីក្រុមហ៊ុន។
«កន្លងមកមានមតិមួយចំនួនតែងតែបំភ្លើសការពិតថាខ្ញុំមកពីនេះមកពីនោះ ធ្វើការនេះធ្វើការនោះ ធ្វើឲ្យអ្នកនេះធ្វើឲ្យអ្នកនោះ ជាការលាបពណ៌ដ៏សាហាវ»។
អ្នកឧកញ៉ាអះអាងដោយគោរពលើកដៃសំពះដល់ពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសថា បន្ទាប់ពីរាជរដ្ឋាភិបាលបានលុបចោលគម្រោងអភិវឌ្ឈន៍តំបន់ទ្រនាប់ភ្នំតាម៉ៅភ្លាមនិងបញ្ជាឲ្យផ្អាក ក្រុមហ៊ុនបានផ្អាកសកម្មភាពទាំងអស់ក្នុងពេលភ្លាមៗនោះដែរ។
បន្ថែមពីនេះ តាមការណែនាំរបស់មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក្រុមហ៊ុនបានបញ្ជូនគ្រឿងចក្រសរុប ១១៣ គ្រឿង ដោយការយកចិត្តទុកដាក់ និងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃក្នុងការងារសំអាតនិងដាំដុះ។ នៅថ្ងៃទី ១៦ ក្រុមហ៊ុនបានទទួលបទបញ្ជាពីរាជរដ្ឋាភិបាលថ្មីបន្ថែមទៀតលើការដាំដុះ ថែទាំ និងរៀបចំឲ្យទៅជាឧទ្យានជាតិ។
ក្រុមហ៊ុនសូមទទួលខុសត្រូវតាមបទបញ្ជាទាំងស្រុងរបស់ប្រមុខរាជរដ្ឋាភិបាល អ្វីដែលក្រុមហ៊ុនបានធ្វើក្រុមហ៊ុនត្រូវតែទទួលខុសត្រូវទាំងអស់៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង