កីឡា
លោក ទុំ សារ៉ាយ៖ អគ្គិសនីកម្ពុជានៅតែមានចំណុចត្រូវកែតម្រូវ ទោះបានទម្លាក់គីរីវង់ ពីពានសម្តេចតេជោ
ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា បានកៅអីឡើងវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០២២ ជាផ្លូវការកាលពីម្សិលមិញ ក្រោយយកឈ្នះលើក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ លទ្ធផលសរុបទាំងពីរជើង ៤-៣ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។

កាលពីជើងទី ១ អគ្គិសនីកម្ពុជា បានយកឈ្នះ គីរីវង់សុខសែនជ័យ ៣-២ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា រាជធានីភ្នំពេញ បន្ទាប់មកជើងទី ២ ក្រុមទាំងពីរស្មើគ្នា ១-១ នៅកីឡដ្ឋានគីរីវង់ ខេត្តតាកែវ ធ្វើឱ្យលទ្ធផលសរុបទាំងពីរជើង ៤-៣។
នេះជាការឡើងវគ្គ ៨ ក្រុមចុងក្រោយ ២ ឆ្នាំជាប់ៗគ្នាសម្រាប់អគ្គិសនីកម្ពុជា បន្ទាប់ពីខកខាន ៣ ឆ្នាំ (២០១៨,២០១៩, ២០២០) ចាប់តាំងពីលើកចុងក្រោយបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយទទួលបានចំណាត់ថ្នាក់លេខ ៣។

លោក ទុំ សារ៉ាយ គ្រូបង្វឹករបស់ក្លិបអគ្គិសនីកម្ពុជាបានឱ្យ ‘កម្ពុជាថ្មី’ ដឹងថា៖ «សម្រាប់ការប្រកួតជាមួយគីរីវង់ ក្រុមរបស់យើងរៀបចំបានល្អ ទាំងការហ្វឹកហាត់ត្រៀមមុនប្រកួត ទាំងការសម្រាក ហើយនឹងហូបចុក ហើយនៅពេលប្រកួតពួកគាត់លេងជាក្រុមបានល្អ សហការគ្នាបានល្អ មានឱកាសច្រើនតែគាត់ធ្វើអត់បានល្អ អ៊ីចឹងហើយនេះចំណុចខ្វះខាតបន្តិចបន្តួចដែលយើងត្រូវតែយកមកបន្ថែមនៅប្រកួតបន្តបន្ទាប់ទៀត។»

«គោលដៅឆ្នាំនេះ ក្លិបដាក់គោលដៅយ៉ាងហោចណាស់ក៏ឡើងទៅវគ្គ ៤ ក្រុមចុងក្រោយ យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ការដាក់គោលដៅគ្រាន់តែជាគោលដៅ ប៉ុន្តែអ្វីដែលយើងធ្វើនៅលើទីលានវាពិបាកជាងដែលយើងដាក់គោលដៅ អ៊ីចឹងនឹងព្យាយាមធ្វើយ៉ាងម៉េចឱ្យពួកគាត់លេងជាក្រុមឱ្យបានល្អនៅពេលប៉ះស្វាយរៀង។» អតីតកីឡាករព្រះខ័នរាជស្វាយរៀងរូបនេះ និយាយពីគោលដៅនៅក្នុងពានរង្វាន់សម្តេចតេជោ ឆ្នាំ ២០២២។
គួរបញ្ជាក់ថា នៅវគ្គ៨ក្រុមចុងក្រោយ ក្លិបអគ្គិសនីកម្ពុជា នឹងត្រូវជួបជាមួយ ក្លិបព្រះខ័នរាជស្វាយរៀង ដោយជើងទី ១ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែសីហា ខណៈជើងទី ២ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ដើម្បីសម្រេចក្រុមឡើងទៅវគ្គពាក់កណ្ដាផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


