Connect with us

ព័ត៌មានជាតិ

អតីតពលករសំណង់នៅថៃម្នាក់ ចាប់​យក​របរចិញ្ចឹមសត្វកណ្តុរដំបូងគេ

បានផុស

នៅ

ក្នុងកិច្ចសម្ភាសជាមួយ កម្ពុជាថ្មី លោក មុយ រើន អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្ត​បាត់ដំបង បានឲ្យដឹងថា ដោយសាតែមានវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ លោកក៏បានចាកចេញពីស្រុកំណើតទៅ​ទៅធ្វើកម្មករសំណង់នៅ​ប្រទេសថៃតាំងពីឆ្នាំ២០០៥ ក្នុងខេត្តឈុនបូរី ប្រទេសថៃ ដើម្បីសន្សំប្រាក់មកបង្កើតមុខរបរនៅក្នុង​ស្រុកកំណើតវិញ លុះដល់ឆ្នាំ២០១៩​លោកបានចាប់អារម្មណ៍កសិដ្ឋានចិញ្ចឹមសត្វកណ្តុរប្រែងមួយកន្លែងនៅស្រុកថៃ ទើបលោកឆ្លៀតពីការងារធ្វើសំណង់ហើយ​ទៅសុំម្ចាស់​កសិដ្ឋានចិញ្ចឹមសត្វកណ្តុរផ្តល់ចំណេះដឹងខ្លះៗអំពីរបៀបចិញ្ចឹម ហើយលោកក៏បានចែកទិញពូជបន្តិចបន្តួចពីម្ចាស់​កសិដ្ឋានរហូតលោកបាន​បង្កាត់ពូជបានដោយខ្លួនឯង ហើយលោកក៏បានផ្ញើពូជកណ្តាលប្រែងនេះ​មកឲ្យក្រុមគ្រួសារនៅក្នុងស្រុកចិញ្ចឹមបណ្តើរៗ ​រហូតដល់​ដើម​ឆ្នាំ២០២១​​ ទើបលោកត្រឡប់មកពីប្រទេសថៃដោយឈប់ធ្វើជាកម្មករមកចាប់មុខរបរដែលលោកពេញចិត្តនេះតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ក្រោយពីលោកត្រឡប់មកស្រុកកំណើតវិញបានប្រាក់ខ្លះដើម្បីមកសាងសង់កន្លែងចិញ្ចឹមមានអ្នកភូមិស្រុករួម និងគ្រួសារ​លោកផងបាននាំគ្នាសើចដោយនិយាយថា មុខរបរច្រើនណាស់មិនធ្វើទៅចិញ្ចឹមសត្វកណ្តុរទៅវិញ។ លោកថា ពេលឮពាក្យបែបនេះ​លោកគិតថា ជាពាក្យដើម្បីជំរុញចិត្តលោកកាន់តែខ្លាំងឡើងដើម្បីសម្រេចមុខរបរដែលជាក្តីសុបិន្តរបស់លោកតាំងពី​នៅប្រទេសថៃ ដែល​លោកបានព្យាយាមធ្វើការបណ្តើរសិក្សារៀនសូត្រពីរបៀបចិញ្ចឹមពីអ្នកជំនាញជាម្ចាស់កសិដ្ឋានបណ្តើរដើម្បីយកចំណេះនេះមកអនុវត្តនៅ ស្រុក​ខ្មែរឲ្យបានទូលំទូលាយដូចនៅស្រុកគេដែរដើម្បីជាផលប្រយោជន៍ដល់ប្រជាជនខ្មែរណាដែល​ចង់បង្កើតមុខរបរមួយនេះ​សម្រាប់​ផល​ប្រយោជន៍គ្រួសារ និងកាត់បន្ថយសំណាកស្រុក ។

លោកបន្តថា ក្រោយពីលោកបានត្រឡប់មកចាប់របរខាងលើនេះនៅស្រុកវិញ លោកក៏បានរៀនតាមyouTubeផងដែរ ដើម្បីឲ្យ​យល់ដឹងកាន់តែច្រើនលើមុខរបរមួយនេះទើបរហូតមកដល់ពេលនេះ លោកក៏ទទួលបានប្រាក់ចំណូលបានគួរសមដើម្បីផ្គង់ផ្គង់គ្រួប​សារ ខណៈបច្ចុប្បន្នមានអថិតជកម្ម៉ង់តាមបណ្តាខេត្ត និងក្នុងខេត្តជាបន្តបន្ទាប់ដោយលក់ក្នុងមួយគូរញីឈ្មោលមានដូចជាតម្លៃមួយគូរ ១៥ដុល្លារ. ២៥ដុល្លារ និង១គូរ ៣៥ដុល្លារ ក្នុងនោះសម្រាប់១គូរតម្លៃ១៥ដុល្លារ គឺប្រភេទកូនទើបបែកពីមេបានជាងមួយខែ។ ចំណែកតម្លៃពី ២៥ទៅ ៣៥ដុល្លារ គឺប្រភេទធំយកទៅបង្កាត់ពូជតែម្តង ដោយពូជឈ្មោលមានទម្ងន់ជាងមួយគី​ឡូក្រាមតិចតូច១,៣គ.ក រីឯពូជមេទម្ងន់ជិត១គី​ឡូ​ក្រាម៨-៩ខាំ ហើយបច្ចុប្បន្នលោកបានពង្រីកបានជាង១០០គូរ ស្មើនឹងជិត៥០០ក្បាល ៤៥០ក្បាល។

ពាក់ព័ន្ធនឹងមុខរបរខាងលើ លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្ត បានប្រាប់ កម្ពុជាថី្ម ឲ្យដឹងថា «ខ្ញុំអត់ទាន់ដឹងដែរ អានឹង​ត្រូវក្រុម​ការងារចុះទៅពិនិត្យមើលសិនដោយយើងមិនដឹងសត្វកណ្តុរនឹងវាមិនដឹងឋិតក្នុងប្រភេទសត្វកណ្តុរនាំមកពីប្រទេសណាព្រោះ​កិច្ចការ​នឹងបាន​ប្រគល់អំណាចដល់ថ្នាក់ស្រុកហើយ ដើម្បីឲ្យខាងមន្ត្រីស្រុកចុះពិនិត្យគិតគូរមួយជំហ៊ានសិន»។

ផ្ទុយពីការលើកឡើងពីប្រធានមន្ទីរ លោក មុយ រើន បានបញ្ជាក់ថា ពេលដែលលោកបានត្រឡប់មកពីប្រទេសថៃវិញ លោកបានទៅជួប​មន្ត្រីកសិកម្មស្រុករួចរាល់ដែរហើយដើម្បីសុំឲ្យខាងជំនាញមកជួយពិនិត្យមើលនឹងផ្តល់យោបល់លើការចិញ្ចឹមប៉ុន្តែរហូតដល់ពេលនេះមិនមានមន្ត្រីជំនាញស្រុកមួយណាមកក្បែរឡើយ ខណះដែលលោកចង់ពង្រីកវិសាលភាពឲ្យទូលំទូលាយដូចនៅ​ប្រទេសថៃ និងវៀតណាម​ហើយ​មានមន្ត្រីជំនាញមកជួយពិនិត្យនឹងផ្តល់យោបល់ត្រឹមត្រូវដោយលោកមិនចង់ធ្វើអ្វីមួយដោយគ្មានការគាំទ្រនឹងលើកកម្ពស់ពីមន្ត្រីជំនាញនោះឡើយ។

លោកបន្តថា កាលពីលោកនៅរៀនរបៀបចិញ្ចឹមនៅស្រុកថៃ ខាងជំនាញចិញ្ចឹមរបស់ថៃមិនបានប្រាប់ពីការប្រើប្រាស់ថ្នាំបង្កាជំងឺ​នោះទេ ព្រោះ​ពូជកណ្តុលនេះខាងថៃប្រាប់ថា មិនមានជំងឺអ្វីគួរឲ្យកត់សម្គាល់ដូចកណ្តុរប្រែងតាមស្រែនោះទេ តែគេគ្រាន់​តែពន្យល់ពីការឲ្យចំណី​និងថែទាំតាមបច្ចេកទេសតែប៉ុណ្ណោះប៉ុន្តែបើសិនជាវាខាំដៃលោកថាគេណែនាំឲ្យយើងទៅចាក់វ៉ាក់សាំងដូចវ៉ាក់សាំងឆ្កែឆ្គួតខាំដែរ លោកថា ខុសពីខ្មែរយើងមានរូបលោកនឹងអ្នកភូមិសុទ្ធតែធ្លាប់បានកណ្តុរ ប្រែងស្រែខាំរាប់មិនអស់ហើយមិនដែលបានចាក់ថ្នាំផង ខណះកាលណោះ​នាំគ្នាដើរដាក់ អង្គុប ដើម្បីយកមកធ្វើជាម្ហូបប្រចាំថៃ្ង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម