វប្បធម៌ ជំនឿ
៣ យ៉ាង មិនគួរមានក្នុងផ្ទះ ព្រោះអាចទាញទ្រព្យសម្បត្តិ មិនឲ្យហូរចូល
យោងតាមក្បួនហុងស៊ុយ មានរបស់ ៣ យ៉ាង ដែលអ្នកមិនគួរទុកក្នុងផ្ទះ ប្រសិនបើវត្ថុទាំង៣នេះខូចឬលែងប្រើប្រាស់បាន នោះអាចទាញសំណាងហូរឆ្ងាយ។ ត្បិតថារបស់ទាំងនោះទោះមើលទៅធម្មតា មិនមានបញ្ហាអ្វីក៏ដោយ តែវាអាចមានផលប៉ះពាល់អវិជ្ជមាន ដល់សមាជិកក្នុងផ្ទះ ឬម្ចាស់ផ្ទះ។
ទី១ គ្រប់ភ្លើងទាំងអស់នៅក្នុងផ្ទះ មិនត្រូវមានអំពូលដែលខូចបើកមិនបាននោះទេ។ ព្រោះភ្លើងប្រៀបបាននឹងភ្នែកនាគ កាលណាអំពូលបែក ប្រៀបដូចជានាគបិទភ្នែក។ ជាពិសេសហិរញ្ញវត្ថុនឹងមិនហូរចូលមកទេ។ ក្នុងនាមជាម្ចាស់ផ្ទះ ត្រូវតែត្រួតពិនិត្យជានិច្ច ដើម្បីការពារហេតុការណ៍មិនល្អ ឬប៉ះពាល់អវិជ្ជមានដល់ផ្ទះ។

ទី២ តំបន់ទ្វារខាងមុខត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ដើម្បីកុំឲ្យខូចខាត ឬមានកណ្ដុរកកេរ។ ទ្វារដែលចាត់ទុកថាល្អ ជាទ្វារដែលបើកមកមិនឮសម្លេងខ្លាំង មិនកកិតឬខូចមានស្នាមប្រេះ ជាពិសេសមាត់ទ្វារជាជម្រកផ្ដល់ប្រាក់ឲ្យហូរចូលផ្ទះគ្រប់ពេលវេលា។ ពណ៌ទ្វារក៏ត្រូវបានចាត់យ៉ាងពិសេសដែរ ដូច្នេះចូរបន្ថែមពណ៌ឲ្យមើលទៅថ្មីគ្រប់ពេល។ ព្រោះទ្វារប្រៀបដូចជាមាត់នាគ ពេលខូច វាដូចជាកំណប់ដែលមិនអាចបើកបាន។ មួយវិញទៀត ពេលមានបញ្ហា មាត់ទ្វារទ្រព្យសម្បត្តិ និងលុយកាក់មិនអាចហូរមករលូនតាមទ្វារបានឡើយ។

ទី៣ កុំមានរុក្ខជាតិងាប់នៅជុំវិញផ្ទះ ជាពិសេសផ្ទះដែលមានដើមឈើធំៗ កាលបើមានដើមឈើងាប់ ឬមើលទៅមិនស្អាត ត្រូវតែកែប្រែភ្លាមៗ ព្រោះឆ្នាំខ្លាត្រូវជាឆ្នាំដែលមានដើមឈើសម្បូរសប្បាយ។ ពិសេសដើមឈើធំៗ បើងាប់នៅបាតឈើច្បាស់ជាមិនល្អទេ។ វាមិនទាក់ទាញភាពត្រជាក់ត្រជំ លុយកាក់ និងសំណាងមានដល់ម្ចាស់ផ្ទះនោះទេ។

បើដឹងថាមានរបស់ទាំង៣ក្នុងផ្ទះហើយ ចូរប្រញាប់កែខៃភ្លាមៗ ជាជាងនាំសំណាងអាក្រក់ ភាពអពមង្គល និងភាពគ្មានហុងស៊ុយទាក់ទាញដល់ម្ចាស់ផ្ទះ៕
គ្រូ ណុប
ចុចអាន៖កញ្ចក់កែវភ្នែក វត្ថុបញ្ចៀសអំពើអាក្រក់ ពពួកខ្មៅងងឹត ដែល តួកគី មានជំនឿខ្លាំង
ចុចអាន៖ក្បួនពាក់ចិញ្ចៀនបង្កើនសំណាង លុយកាក់ សម្រាប់អ្នកកើតក្នុងថ្ងៃសៅរ៍

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ