វប្បធម៌ ជំនឿ
ក្បួនពាក់ចិញ្ចៀនបង្កើនសំណាង លុយកាក់ សម្រាប់អ្នកកើតក្នុងថ្ងៃសៅរ៍
សម្រាប់អ្នកដែលកើតថ្ងៃសៅរ៍ ហើយកំពុងស្វែងរកអាថ៌កំបាំងនៃការពាក់ចិញ្ចៀន ជួយបង្កើនសំណាង មិនថារឿងស្នេហា ការងារ ហិរញ្ញវត្ថុ។ តាមការពិតទៅ ទាំងនេះសុទ្ធតែមានក្បួនហុងស៊ុយ ដើម្បីនាំលាភដល់បុគ្គលនោះ។

ដូច្នេះ ថ្ងៃនេះគ្រូ ណុប សូមណែនាំពីក្បួនពាក់ចិញ្ចៀនជួយបង្កើនសំណាងល្អ មានដល់ខ្លួនបុគ្គលដែលកើតចំថ្ងៃសៅរ៍៖
ចរិតលក្ខណៈរបស់មនុស្សកើតថ្ងៃសៅរ៍
អ្នកកើតថ្ងៃសៅរ៍ តែងមានភាពជាអ្នកដឹកនាំខ្ពស់ មិនចូលចិត្តការឈ្លោះប្រកែកគ្នាឥតបានការ។ នៅខាងក្រៅបុគ្គលនេះមើលទៅស្ងប់ស្ងាត់ ប៉ុន្តែខាងក្នុងមានគឺពុះកញ្ជ្រោលខ្លាំងក្លា។ គេចូលចិត្តនិយាយសប្បាយ មានទម្លាប់ជាអ្នកផ្ដល់ដំបូន្មានល្អ បើកចិត្តទូលាយ រួសរាយរាក់ទាក់ ជឿជាក់បានយ៉ាងងាយ និងជាពិសេស តែងតែតស៊ូប្រឆាំងនឹងវាសនាជានិច្ច។

ដើម្បីបង្កើនការងារឲ្យរលូនទៅមុខ រួមទាំងមានហិរញ្ញវត្ថុ និងសំណាងល្អជាប់ ចូរពាក់ចិញ្ចៀននៅម្រាមដៃកណ្ដាលខាងឆ្វេង។ សម្រាប់អ្នកណា ដែលមានអារម្មណ៍ថា មួយរយៈពេលនេះធ្ងន់ពេកក្នុងរឿងជាច្រើន បញ្ហាជួបមិនចេះអស់។ សូម ពាក់ចិញ្ចៀននៅលើម្រាមដៃកណ្ដាលខាងឆ្វេង ដូចដែលគ្រូប្រាប់ចុះ នោះនឹងនាំឲ្យជោគជតាជីវិតកាន់តែប្រសើរជាងមុន ។
សម្រាប់បុគ្គលដែលមានគូជីវិត ចង់បង្កើនភាពស្អិតល្មួតនៃភាពជាប្ដីប្រពន្ធ សូមពាក់ចិញ្ចៀននៅម្រាមដៃកូនខាងស្ដាំ។ចំណែកអ្នកនៅលីវពុំទាន់ជួបគូគាប់ទ្រនាប់ចិត្តទេ ក៏អាចពាក់នៅម្រាមដៃតូចខាងស្ដាំបានដូចគ្នា។ វាក៏ជួយបង្កើនមន្តស្នេហ៍ទាក់ទាញភេទផ្ទុយ ឲ្យមកជជែកចរចាស្នេហាផងដែរ។
មួយវិញទៀត សម្រាប់ចិញ្ចៀនកំណើតថ្ងៃសៅរ៍ សូមមើលចិញ្ចៀនដែលមានរាងមូលបន្តិច ឬចិញ្ចៀនដែលមានទំហំធំជាងម្រាមដៃ ដើម្បីជួយលើកហុងស៊ុយសំណាងល្អមានដល់ជីវិត៕
គ្រូណុប
ចុចអាន៖ក្បួនពាក់ចិញ្ចៀនដើម្បីបង្កើនសំណាង សម្រាប់អ្នកកើតថ្ងៃសុក្រ
ចុចអាន៖ក្បួនពាក់ចិញ្ចៀនបង្កើនសំណាង សម្រាប់អ្នកកើតថ្ងៃពុធ
ចុចអាន៖ក្បួនពាក់ចិញ្ចៀន ដើម្បីបង្កើនសំណាងសម្រាប់អ្នកកើតថ្ងៃអង្គារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


