ព័ត៌មានជាតិ
សម្ដេចតេជោ ៖ កម្ពុជាអត់មានតម្រូវការ ទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ពីប្រទេសណាទាំងអស់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា មិនចាំបាច់ទៅសុំការគាំទ្រពីប្រទេសណាឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃទី ២៣ ខែសីហានេះថា ប្រទេសកម្ពុជា មិនមានតម្រូវការ ទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ពីប្រទេសណាទាំងអស់ ហើយបេក្ខភាពនាយករដ្ឋមន្ត្រីនៅកម្ពុជា ជាដំបូងត្រូវទទួលបានការគាំទ្រពីគណបក្សសាម៉ី និងបន្ទាប់មកត្រូវឆ្លងកាត់ការបោះឆ្នោត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ដំបូងត្រឹមតែចោទ ម៉ាណែត ទស្សនកិច្ចនៅវៀតណាម ទៅទទួលបញ្ជា ពីវៀតណាម សុំការគាំទ្រពីវៀតណាម ខ្ញុំសូមជម្រាប កម្ពុជាអត់មានតម្រូវការទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ពីប្រទេសណាទាំងអស់ សម្រាប់កម្ពុជា ដំបូងឡើយត្រូវមានការគាំទ្រពីគណបក្សប្រជាជនកម្ពុជាខ្លួនឯង បន្ទាប់ពីហ្នឹងទៅត្រូវអី ត្រូវធ្វើការបោះឆ្នោតៗ ដើម្បីឲ្យក្លាយទៅជាតំណាងរាស្រ្ដ ព្រោះរដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថា នាយករដ្ឋមន្ត្រី ត្រូវតែជាសមាជិកសភា ចឹងត្រូវឆ្លងកាត់ការបោះឆ្នោតដោយប្រជាជន ដើម្បីឲ្យក្លាយទៅជាតំណាងរាស្រ្ដ….បានក្លាយទៅជាតំណាងរាស្រ្ដហើយ ត្រូវបានទទួលបានការតែងតាំង ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំរាជរដ្ឋាភិបាល រៀបចំរួចហើយ ត្រូវយកទៅសុំការអនុម័តពីសភា ដែលជាអំណាចពេញលេញរបស់សភា»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


