Connect with us

កីឡា

រំលង១០ថ្ងៃ បាល់ទាត់ឥណ្ឌា បានរួចផុតពីការដាក់បម្រាមរបស់ FIFA វិញ

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានសម្រេចដកបម្រាម សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា និងឱ្យត្រលប់មកមានសកម្មភាពបាល់ទាត់វិញ ក្រោយជាប់បម្រាមជាង១០ថ្ងៃ កាលពីល្ងាចថ្ងៃចន្ទ (១៥ សីហា) ដោយសារឥទ្ធិពលនៃការលូកដៃចូលហួសហេតុពីភាគីទី៣។

ការសម្រេចចិត្តនេះ បន្ទាប់ពីតុលាការកំពូលបានទទួលការបញ្ជាក់ថា អាណត្តិនៃគណៈកម្មាធិការគ្រប់គ្រងដែលត្រូវបានបង្កើតឡើង ដើម្បីទទួលយកអំណាចរបស់គណៈកម្មាធិការប្រតិបត្តិរបស់ AIFF ត្រូវបានបញ្ចប់ ហើយថា រដ្ឋបាលរបស់ AIFF បានគ្រប់គ្រងឡើងវិញទាំងស្រុងនូវកិច្ចការប្រចាំថ្ងៃរបស់ AIFF ។ (AIFF សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការហាមប្រាមពីស្ថាប័នកំពូលនៃបាល់ទាត់ពិភពលោក FIFA ត្រូវបានដាក់លើប្រទេសឥណ្ឌា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ នេះបានកើតឡើងជាចម្បងដោយសារតែការជ្រៀតជ្រែកពីភាគីទីបី នៅក្នុងកិច្ចការប្រចាំថ្ងៃរបស់ AIFF ។ លើសពីនេះ បើយោងតាមលក្ខន្តិកៈរបស់ FIFA វត្តមានរបស់កីឡាករបាល់ទាត់ល្បីៗនៅក្នុងគណៈកម្មាធិការ មិនត្រូវបានអនុញ្ញាតទេ លុះត្រាតែពួកគេត្រូវបានជ្រើសរើសរួមគ្នា។

FIFA និង AFC នឹងបន្តតាមដានស្ថានការណ៍ ហើយនឹងគាំទ្រ AIFF ក្នុងការរៀបចំការបោះឆ្នោតរបស់ខ្លួនឱ្យទាន់ពេលវេលា។

ការលើកលែងនេះបានន័យថា សកម្មភាពរបស់ AIFF អាចចូលរួមប្រកួត AFC Asian Cup 2023 វិញបានហើយ។ ម្យ៉ាងវិញទៀត ការប្រកួតមិត្តភាពជាមួយវៀតណាម ក្នុងថ្ងៃ FIFA ក៏អាចចូលរួមបាន ហើយសម្រាប់ ជើងឯកលីគ ក៏អាចចូលរួមប្រកួតជាមួយក្រុមផ្សេងទៀតក្នុងព្រឹត្តិការណ៍ AFC Championship បានវិញផងដែរ ជាពិសេសគឺការប្រកួតជើងឯកនារីពិភពលោក អាយុក្រោម១៧ឆ្នាំ (FIFA U-17 Women’s World Cup 2022™) គ្រោងធ្វើឡើងនៅថ្ងៃទី ១១-៣០ ខែតុលា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌា នឹងបន្តតាមការគ្រោងទុក៕

ប្រភព៖ khelnow.com

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១៣ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៩ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ២១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ៣៣ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម