Connect with us

ព័ត៌មានជាតិ

អគ្គនាយកបច្ចេកទេសធនាគារជាតិ ជំរុញពលរដ្ឋប្រើប្រាស់ប្រាក់រៀល ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ

បានផុស

នៅ

លោកស្រី បណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិ នៃកម្ពុជា បានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាបង្កើនការប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយពី ប្រាក់រៀល នៅខេត្តកំពត នាថ្ងៃទី២៧ ខែសីហានេះ ដើម្បីចូលរួមអបអរសាទរទិវាប្រាក់រៀល ខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ និងលើកកម្ពស់ការយល់ដឹងពីប្រាក់រៀលឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស លោកស្រីបណ្ឌិត បានមានប្រសាសន៍ថា បច្ចុបន្ននេះប្រជាពលរដ្ឋបានប្រើប្រាស់ប្រាក់រៀលយ៉ាងហោចណាស់ប្រមាណ ៨០% នៃការចំណាយប្រចាំថ្ងៃដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិរីកលូតលាស់។

លោកស្រីបណ្ឌិត ជា សិរី បានឱ្យដឹងទៀតថា សម្រាប់ខេត្តកំពត តាមទិន្នន័យអង្កេតបានបង្ហាញថា ប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀលយ៉ាងហោចណាស់ ៨០% នៃការចំណាយប្រចាំថ្ងៃ។ ជាមួយគ្នានេះ ចំណូល-ចំណាយប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅខេត្តកំពតជាប្រាក់រៀល ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយនៅឆ្នាំ២០២១ ចំណូលជាប្រាក់រៀលបានកើនឡើង ៧០% ធៀបនឹងឆ្នាំ២០១៧ រីឯការចំណាយជាប្រាក់រៀលវិញ បានកើន ៤៧%។

លោកស្រីបណ្ឌិត បានបន្តថា ការចរាចរណ៍ប្រាក់រៀលបានឆ្លងកាត់ដំណាក់កាលជាច្រើនដូចជា ដំណាក់កាលដាក់ឱ្យចរាចរជាផ្លូវការជាលើកដំបូង ការលុបបំបាត់ចរាចរណ៍ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យកម្ពុជាដើរថយក្រោយទៅរកសង្គមទាសភាព សោកនាដកម្ម និងការបំផ្លាញរាល់សមិទ្ធផលសេដ្ឋកិច្ច និងសង្គមជាតិ និងការដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០។

លោកស្រីបណ្ឌិត បានបន្តទៀតថា ប៉ុន្តែក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាល និងធនាគារជាតិ នៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។ ហើយការអនុវត្តគោលនយោបាយទាំងនេះគួបផ្សំនឹងការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើឱ្យទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ខណៈតម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការ និងជំនឿទុកចិត្តរបស់សាធារណជនមកលើការប្រើប្រាស់ប្រាក់រៀល។

លោកស្រីបណ្ឌិត បានបញ្ជាក់ថា សមិទ្ធផលគួរជាទីមោទនៈទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើប្រទេស​កម្ពុជាមិនមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រជាជន និងវិនិយោគិនមានជំនឿទុកចិត្តកាន់តែរឹងមាំមកលើប្រាក់រៀល និងអនាគតនៃសេដ្ឋកិច្ចកម្ពុជា។

ចំណែកលោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា ការចាយវាយប្រាក់រៀលនៅខេត្តកំពតពីសំណាក់ប្រជាពលរដ្ឋ មានច្រើនគួរជាទីមោទនៈ ជាពិសេសការចំណាយប្រចាំថ្ងៃ បើទោះបីជាខេត្តកំពតជាខេត្តទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរបរទេសក៏ដោយ។

លោកស្រីបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាស ដែលមានវត្តមាននៅក្នុងខេត្តកំពត ឱ្យបន្តចូលរួមប្រើប្រាស់ប្រាក់រៀលជំនួសឱ្យរូបិយប័ណ្ណបរទេសឱ្យកាន់តែច្រើនឡើងថែមទៀត។

លោកស្រីបានបន្តទៀតថា សេដ្ឋកិច្ចតំបន់ ឬខេត្តកំពត និយាយដោយឡែក មិនអាចប្រព្រឹត្តទៅដោយរលូននោះទេប្រសិនបើមិនមានរូបិយវត្ថុជាតិដែលដើរតួនាទីប្រៀបបាននឹងប្រេងរំអិល ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម