កីឡា
ព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិរបស់កម្ពុជា សំខាន់ៗ ៣ ដែលអ្នកគាំទ្រទន្ទឹងរង់ចាំនៅខែកញ្ញានេះ
ត្រឹមយប់ថ្ងៃទី ៣១ ខែសីហា ពានរង្វាន់បាល់ទាត់ក្នុងស្រុករបស់កម្ពុជា នឹងត្រូវសម្រាកទាំងអស់ ដើម្បីទុកពេលឱ្យក្រុមជម្រើសជាតិមានសកម្មភាពប្រកួតលើឆាកអន្តរជាតិ។

ក្នុងខែកញ្ញា ឆ្នាំ ២០២២ នេះ មានព្រឹត្តិការណ៍បាល់ទាត់សំខាន់ៗ ៣ ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ ក្នុងនោះមានការប្រកួតរបស់ ក្រុមជម្រើសជាតិ U-20 កម្ពុជា, U-23 កម្ពុជា និងជម្រើសជាតិឈុតធំ។
ជម្រើសជាតិ U-20 កម្ពុជា ក្នុងខែកញ្ញានេះនឹងត្រូវប្រកួតក្នុងពានរង្វាន់ដ៏សំខាន់ ពោលគឺការប្រកួតវគ្គជម្រុះ ពានយុវជនអាស៊ីអាយុក្រោម ២០ ឆ្នាំ (AFC U-20 Asian Cup Qualification Round) ដែលគ្រោងធ្វើពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នៅទឹកដីកណ្ដាលប្រទេសតាជីគីស្ថាន។
ពាននេះក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ ឆ្នាំ ស្ថិតនៅពូល I ជាមួយ តាជីគីស្ថាន, សិង្ហបុរី និងលីបង់។ U-20 កម្ពុជា ត្រូវប្រកួតនៅថ្ងៃទី ១៤ ជួបលីបង់ ម៉ោង ៨ យប់, ថ្ងៃទី ១៦ ជួបសិង្ហបុរី ម៉ោង ១១ យប់ និងថ្ងៃទី ១៨ ម៉ោង ១១ យប់ដូចគ្នាជួបម្ចាស់ផ្ទះតាជីគីស្ថាន។
បន្ទាប់មក គឺការប្រកួតមិត្តភាពអន្តរជាតិរវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន ដែលនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧ យប់។ នេះជាការប្រកួតដកស្រង់បច្ចេកទេស ដើម្បីត្រៀមការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។
ចុងក្រោយគេ គឺជាការប្រកួតរបស់ក្រុមជម្រើសជាតិឈុតធំកម្ពុជា ជាមួយ ក្រុមជម្រើសជាតិឈុតធំបង់ក្លាដេស នៅថ្ងៃទី ២២ ខែកញ្ញាដដែល លើទឹកដីពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧យប់ដូចគ្នាផងដែរ។ ការប្រកួតមិត្តភាពនេះក៏ជាការដកស្រង់ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) នៅចុងឆ្នាំ ២០២២។
គិតមកទល់ពេលនេះ បញ្ជីឈ្មោះបឋមរបស់ក្រុមជម្រើសជាតិកម្ពុជា ទាំង ៣ ឈុត បានចេញរួចរាល់អស់ហើយ ខណៈ U-20 កម្ពុជា ចេញបញ្ជី ២៣ នាក់ផ្លូវការ និងគ្រោងចាកចេញទៅប្រទេសនៅតំបន់អាស៊ីកណ្ដាល អំឡុងថ្ងៃទី ១០ ខែកញ្ញា៕
អត្ថបទ៖ មន្នីរ័ត្ន
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៥ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


