ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការចាត់វិធានការច្បាប់ ទៅលើការជួបជុំនៅចម្ការលោក ខឹម វាសនា លុះត្រាតែរកឃើញបទល្មើសកើតឡើង
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់អំពីមូលហេតុ ដែលអាជ្ញាធរ និងសមត្ថកិច្ចមិនមានវិធានការច្បាប់ ទៅលើការជួបជុំនៅចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ការបញ្ជាក់នេះ បន្ទាប់ពីមានមតិមួយចំនួនតូច បានលើកឡើងជុំវិញការជួបជុំនៅចម្ការលោក ខឹម វាសនា ចាប់តាំងពីចុងខែសីហា រហូតដល់ដើមខែកញ្ញា ថាតើហេតុអ្វីបានជាអាជ្ញាធរ និងសមត្ថកិច្ច មិនមានការចាត់វិធានការច្បាប់ ទៅលើការជួបជុំរបស់ពួកគេនោះ?

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៦ ខែកញ្ញានេះថា ករណីជួបជុំមនុស្សនៅចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺអាជ្ញាធរ និងសមត្ថកិច្ច បានចាត់វិធានការរដ្ឋបាល ដោយបានអប់រំ ណែនាំ បំភ្លឺ ពន្យល់ឲ្យបញ្ឈប់ការជួបជុំ ហើយទប់ស្កាត់នូវរាល់សកម្មភាពនានា ដែលអាចបង្កហានិភ័យ ឬមួយក៏បង្កចលាចលដល់សង្គម។

ម្យ៉ាងទៀត មកដល់ពេលនេះ អាជ្ញារ និងសមត្ថកិច្ច ក៏បានអនុវត្តក្នុងការបញ្ឈប់ការជួបជុំ និងរុះរើសំណង់តាមវិធានការរដ្ឋបាល រួចហើយដែរ។ លោក ជិន ម៉ាលីន បានឲ្យដឹងបន្តថា ចំពោះវិធានការច្បាប់ អាចអនុវត្តទៅបាន លុះត្រាតែរកឃើញថា មានបទល្មើសកើតឡើង។
«ដើម្បីកំណត់ថា មានបទល្មើសវាទាមទារនូវធាតុផ្សំនៃបទល្មើស ដែលក្នុងនោះក៏ធាតុមួយ ដែលជាធាតុផ្សំសំខាន់នៃបទល្មើសដែរ គឺចេតនាទុច្ចរិត ហើយយើងឃើញថា ការជួបជុំរបស់គាត់នេះ គឺជាការប្រមូលផ្ដុំ ការផ្សព្វផ្សាយដែលប្រជាពលរដ្ឋ សកម្មជន អ្នកគាំទ្រមួយចំនួនគេជឿ ហើយមកធ្វើការជួបជុំ ក៏ប៉ុន្តែយើងមិនឃើញថា មានចេតនាទុច្ចរិត ក្នុងការប្រមូលផ្ដុំមនុស្ស ដើម្បីបង្កើតទៅជាតំបន់អបគមន៍ ធ្វើវិទ្ធង្សនា ឬមួយក៏ប្រឆាំងរាជរដ្ឋាភិបាល ផ្ដួលរំលំរាជរដ្ឋាភិបាល ដូចក្រុមសកម្មជននយោបាយមួយចំនួន ដែលធ្វើនាពេលកន្លងមកនោះទេ ដែលនាំឲ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់»។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌។
លោករដ្ឋលេខាធិការ បានលើកឡើងទៀតថា ការជួបជុំនោះ គឺកើតឡើងដោយការស្ម័គ្រចិត្ត និងការជឿពីអ្នកគាំទ្រ និងសកម្មជនរបស់លោក ខឹម វាសនា ហើយការជួបជុំនោះ ក៏បានធ្វើឡើងនៅទីតាំងដីឯកជន។ ដូច្នេះហើយ ទើបមិនមានការចាត់វិធានការតាមផ្លូវច្បាប់។ ប៉ុន្តែខុសពីក្រុមអ្នកនយោបាយផ្សេងមួយចំនួន ដែលប្រមូលផ្ដុំមនុស្សដើម្បីរៀបចំផែនការធ្វើសកម្មភាព បង្កភាពចលាចល និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល ទើបមានការចាត់វិធាននានាទៅតាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយ បើតាមលោក ជិន ម៉ាលីន ដដែល ប្រសិនបើមានប្រជាពលរដ្ឋ ដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងការបង្ខិតបង្ខំ ឬក៏បង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងអំឡុងពេលនៃការជួបជុំនោះ សមត្ថកិច្ចអាចបើកការស្រាវជ្រាវបាន។ លោកថា «ក៏ប៉ុន្តែក្នុងករណី ដែលមានប្រជាពលរដ្ឋប្ដឹងពាក់ព័ន្ធដល់ការបង្ខិតបង្ខំ ឬការបង្ខាំងមនុស្សដោយខុសច្បាប់ អាហ្នឹងសមត្ថកិច្ចស្រាវជ្រាវបាន ប្រសិនបើរកឃើញថា មានការបង្ខិតបង្ខំ ឬមួយមានការបង្ខាំងមនុស្សដោយខុសច្បាប់ អាហ្នឹងជាបទល្មើស ហើយតែកាលណារកឃើញថា ជាបទល្មើសពាក់ព័ន្ធដល់ករណីបង្ខំ ឬក៏បង្ខាំងមនុស្សខុសច្បាប់ អាហ្នឹងនឹងមានវិធានការតាមផ្លូវច្បាប់ តាមបញ្ញត្តិច្បាប់ដែលមានជាធរមាន»។
គិតត្រឹមព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២នេះ គឺសកម្មជន និងអ្នកគាំទ្រ ដែលបានប្រមូលផ្ដុំគ្នានៅចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបំបែកជួរគ្នាស្ទើរតែទាំងស្រុងហើយ ដោយនៅសល់តិចតួចប៉ុណ្ណោះ ខណៈអាជ្ញាធរដាក់ឱសានវាទត្រឹមល្ងាចថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២ ឲ្យរំសាយការជួបជុំនៅទីនោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


