Connect with us

ជីវិតកម្សាន្ដ

Kwan ចេញមកបញ្ជាក់ការពិត រឿងឲ្យអ្នកមើលថែទាំឆ្កែ ហូបបាយចានតែមួយ (មានវីដេអូ)

បានផុស

នៅ

ក្រោយផ្ទុះរឿងអាស្រូវ Kwan ចេញមកបញ្ជាក់ការពិតភ្លាមៗ នៅពេលដែលគេសង្ស័យថា នាងជាតារាស្រីដែលបាន​ប្រើឈ្នួល​មើលឆ្កែហួសហេតុពេក រហូតឲ្យគ្នាហូបបាយចានជាមួយនឹងឆ្កែថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ​ ឈ្នួលផ្ទះនោះបានទម្លាយទៀតថា​ នាងដេកបានតែ១ម៉ោង ​ត្រូវ​ហូបបាយជាមួយសត្វឆ្កែ និងសុំឈប់​ក៏តារាស្រីរូបនោះ មិនឲ្យឈប់ទៀត។ បើទោះបីជា​ឈ្នួលផ្ទះនោះមិនបង្ហើបថា ​តើជា​តារាស្រីរូបណា តែមហាជនគ្រប់គ្នាកំពុងតែ​សង្ស័យ​ថា ​អាចជា Kwan Usamanee នេះហើយ។

យ៉ាងណាមិញ​ តារាស្រីវ័យ៣៤ឆ្នាំរូបនេះ មិននៅស្ងៀមឡើយ នាងបាន​ចេញមុខ​មក​និយាយ​និង​ទម្លាយថា ​ខ្លួន​មិន​បាន​ឲ្យឈ្នួល​ផ្ទះ​ហូបបាយ​ជាមួយ​សត្វ​ឆ្កែ​ ឬ​ដេក​តែ​មួយ​ម៉ោង​នោះ​ទេ។ ហើយតាមរយៈឃ្លីបដែលបង្ហាញឡើង អាចមើលឃើញថា នៅវេលាម៉ោង ៨ និង៤០នាទីយប់ ភ្លើងនៅក្នុងផ្ទះត្រូវបានបិទទាំងអស់ រួមទាំងបន្ទប់ដេករបស់ឆ្កែ ហើយឆ្កែទាំងអស់ ក៏កំពុងដេកលក់។ បន្ទាប់​មក​ប្រហែល​ម៉ោង ១១​យប់ ស្ត្រី​ឈ្នួលផ្ទះក៏បាន​ក្រោក​ឡើង រួច​ចូល​ផ្ទះបាយ ហើយក៏បានដេកនៅក្នុងបន្ទប់បរិភោគអាហារ រហូត​ដល់​ឃ្លីប​នេះ​ចប់​ប្រហែល​ម៉ោង​៣​ទៀប​ភ្លឺ តែ​ឈ្នួល​​ផ្ទះ​នោះ នៅ​តែ​ដេក​ដដែល។

បន្ថែម​ពីលើ​នេះ​ នាងក៏បញ្ចាក់ទៀតថា ឆ្កែ Kwan មួយក្បាលមានសភាពចាស់ជាងគេ ​មិនអាចដើរឬឈរហូបបានទេ​និងត្រូវ​បានបញ្ជូន​ទៅមន្ទីរពេទ្យ​ ហើយគ្រូពេទ្យ​មិន​អាច​ពិនិត្យ​បាន​ទេ។ ដោយសារ​តែ​នៅក្នុង​ខ្លួន​របស់​សត្វឆ្កែ មិនមានទឹក មិនអាចធ្វើតេស្តឈាមបាន។ ហើយ​ឈ្នួលដែល​មើល​ថែ​ឆ្កែ​ ក៏​មិន​បាន​យក​ទៅ​ពេទ្យ​ដែរ។ ប៉ុន្តែ​គាត់​មក​ ហើយ​ស្ទើរ​តែ​សម្លាប់​ឆ្កែ​របស់​យើងទៅហើយ៕

សុំទស្សនាវីដេអូខាងក្រោ​ម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាជនចាប់អារម្មណ៍ ក្រោយឃើញឈុតសំយេះត្រគាក និងដើមទ្រូងរបស់ Mai Davika




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម