ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង អនុម័តច្បាប់ថ្មី អាចបាញ់អាវុធនុយក្លេអ៊ែរ ដោយស្វ័យប្រវត្តិ (មានវីដេអូ)
ប្រទេសកូរ៉េខាងជើង បានអនុម័តច្បាប់ថ្មីមួយស្តីពីអាវុធនុយក្លេអ៊ែរ ដោយប្រកាសជាផ្លូវការថា ខ្លួនជារដ្ឋអាវុធនុយក្លេអ៊ែរ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានឲ្យដឹងថា ច្បាប់ថ្មីនេះ នឹងផ្តល់ឲ្យលោក គីម ជុងអ៊ុន នូវសិទ្ធិអំណាចផ្តាច់មុខ ក្នុងការបញ្ជាឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប៉ុន្តែក៏អនុញ្ញាតឲ្យប្រើប្រាស់ដោយស្វ័យប្រវត្តិផងដែរ ប្រសិនបើប្រទេសនេះរងការវាយប្រហារ។
កូរ៉េខាងជើង បានសាកល្បងអាវុធនុយក្លេអ៊ែរដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០០៦ និងបានធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរនៅឆ្នាំ២០១៧ មុននឹងប្រកាសផ្អាកជាឯកតោភាគីលើការធ្វើតេស្តនុយក្លេអ៊ែរ។
ខ្លួនតែងតែអះអាងថា សព្វាវុធនេះគឺសម្រាប់ប្រើប្រាស់ក្នុងវិស័យការពារតែប៉ុណ្ណោះ ហើយបញ្ជាក់ថា ខ្លួនតម្រូវឲ្យមានអាវុធបែបនេះ ដោយសារតែកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បដិសេធចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្គ្រាមកូរ៉េដែលបានចាប់ផ្តើមនៅឆ្នាំ ១៩៥០។
ថ្លែងនៅចំពោះមុខសភាប្រជាជនកំពូល ដែលជាស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសនេះ នៅថ្ងៃសុក្រទី០៩ខែកញ្ញា លោក គីម បាននិយាយថា កូរ៉េខាងជើង នឹងមិនបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ទោះមានការដាក់ទណ្ឌកម្មរាប់រយឆ្នាំក៏ដោយ។
លោកបានចោទអាមេរិកថា មានការប៉ុនប៉ងមិនល្អ ដើម្បីចរចាជាមួយកូរ៉េខាងជើងឲ្យបោះបង់អាវុធនុយក្លេអ៊ែរ។ កិច្ចពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរនៅឆ្នាំ ២០១៨ និង ២០១៩ ស្ទើរតែទទួលបានជោគជ័យទៅហើយ ប៉ុន្តែបានដួលរលំវិញនៅពេលដែលរដ្ឋបាល លោក ត្រាំ បដិសេធផ្តល់សម្បទានណាមួយលើការដាក់ទណ្ឌកម្ម មុនការរំសាយអាវុធនុយក្លេអ៊ែរ។
សហរដ្ឋអាមេរិក បានរក្សាមូលដ្ឋានកងទ័ព មានទាហាន ២៨ ០០០ នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលខ្លួនមានសន្ធិសញ្ញាការពារជាតិជាមួយ។
កាលពីខែមុន កងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតចម្ងាយត្រឹមតែ ២៩គីឡូម៉ែត្រប៉ុណ្ណោះពីតំបន់គ្មានកងទ័ពដែលពុះចែកកូរ៉េទាំង២ ដោយក្លែងធ្វើជាការវាយប្រហារប្រឆាំងនឹងកូរ៉េខាងជើង។
ទីក្រុងព្យុងយ៉ាង និងរដ្ឋជាច្រើនផ្សេងទៀត បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោន និងសេអ៊ូលថា បង្កើនភាពតានតឹង ជាមួយនឹងសមយុទ្ធបែបនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២២ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


