ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងពីរគ្រាប់ ចូលសមុទ្រ មួយថ្ងៃបន្ទាប់ពី កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធ
ប្រភពយោធាកូរ៉េខាងត្បូងបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ចូលទៅក្នុងសមុទ្រលឿងកាលពីព្រឹកថ្ងៃពុធទី១៧ខែសីហានេះ។

ការបាញ់សាកល្បងនេះ បានកើតឡើងចំពេល ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol កំពុងធ្វើសន្និសីទកាសែត ដើម្បីកត់សម្គាល់រយៈពេល១០០ថ្ងៃ ចាប់តាំងពីគាត់ចូលកាន់តំណែង។
ការបាញ់នេះក៏បានកើតឡើងមួយថ្ងៃផងដែរ បន្ទាប់ពីទាហានកូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមសមយុទ្ធបឋម មុនសមយុទ្ធប្រចាំឆ្នាំ Ulchi Freedom Shield (UFS)។

ទីក្រុងព្យុងយ៉ាង បានរិះគន់ម្តងហើយម្តងទៀតចំពោះសមយុទ្ធយោធារួមគ្នារវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដោយចាត់ទុកពួកគេថាជាការបង្កហេតុ ហើយអះអាងថា ពួកគេគ្រាន់តែបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េប៉ុណ្ណោះ។
កូរ៉េខាងជើង ត្រូវបានហាមប្រាមមិនឲ្យបាញ់មីស៊ីលផ្លោង ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលផ្លោងលើកចុងក្រោយបំផុត កាលពីខែមករាឆ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កូរ៉េខាងត្បូង ចាំតែជួយ កូរ៉េខាងជើង ប៉ុណ្ណោះ បើរំសាយអាវុធនុយក្លេអ៊ែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


