Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំផ្ដាច់ខ្លួន Donetsk ថា ស្ថានភាពនៅជួរមុខមានភាពតានតឹងខ្លាំង តែអាចគ្រប់គ្រងបាន

បានផុស

នៅ

លោក Denis Pushilin ប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) បាននិយាយថាក្នុងថ្ងៃនេះថា ស្ថានភាពនៅតាមខ្សែបន្ទាត់ប្រយុទ្ធ Donetsk មានភាពតានតឹង ប៉ុន្តែកងកម្លាំងនៃ​កងជីវពល​របស​ប្រជាជន​​នៅ​ក្រោម​ការគ្រប់គ្រង។

លោក Denis Pushilin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាន​ប្រាប់សា​រព័ត៌មាន TASS ថា​ នៅក្នុងតំបន់ជាច្រើន កងកម្លាំង DPR កំពុងឈានទៅមុខ ទោះបីជា​មាន​ការ​លំបាក​ក៏ដោយ។ ជាពិសេស ស្ថានភាពនៅ​ក្នុងតំបន់ Donetsk មិន​ផ្លាស់ប្តូរ​ទេ ដោយ​កងកម្លាំង DPR នៅតែគ្រប់គ្រង​ប្រលានយន្តហោះ។ លោក​បាន​ពណ៌នា​របាយការណ៍​របស់​អ៊ុយក្រែន​មួយ​ចំនួន​ដែល​ថា ​កងកម្លាំង​របស់​ក្រុង​គៀវ​បាន​យក​ប្រលានយន្តហោះ​នោះ​ថា​មិន​ពិត។

លោកបន្ថែមទៀតថា កងកម្លាំង DPR បាន​បំផ្លាញ​ប៉ុស្តិ៍​បញ្ជាការ​អ៊ុយក្រែននៅ Dobrovolye និង​ឧបករណ៍​យោធា​មួយ​ចំនួននៅជិត Uglegorsk ។ លោកថា “នៅជិត Uglegorsk ឧបករណ៍​ដែលផ្គត់ផ្គង់ដោយអង្គការណាតូរបស់សត្រូវត្រូវបានបំផ្លាញ រួមទាំងកាំភ្លើងធំ AHS Krab 155 មីលីម៉ែត្រផលិតដោយប៉ូឡូញ” ។

លោក Pushilin និយាយថា​ចុងក្រោយថា មេបញ្ជាការអ៊ុយក្រែន ​បានបញ្ជូនបុគ្គលិក​ដែល​មិន​បាន​ទទួលការ​បណ្តុះបណ្តាល​ទៅសមរភូមិ ដូច្នេះហើយ កងកម្លាំងអ៊ុយក្រែន​កំពុងទទួលរងការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Tass

ចុចអាន៖រុស្ស៊ី បាត់បង់ការគ្រប់គ្រងក្រុងសំខាន់ៗ ខណៈកម្លាំង អ៊ុយក្រែន រុលទៅមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម