ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាត់បង់ការគ្រប់គ្រងក្រុងសំខាន់ៗ ខណៈកម្លាំង អ៊ុយក្រែន រុលទៅមុខ
រុស្ស៊ីបានបោះបង់ចោលបន្ទាយសំខាន់របស់ខ្លួន នៅភាគឦសានអ៊ុយក្រែន បន្ទាប់ពីដួលរលំក្នុងសមរភូមិនៃសង្រ្គាមភ្លាមៗ ខណៈកម្លាំងអ៊ុយក្រែនរុលទៅមុខយ៉ាងឆាប់រហ័ស។

ការដួលរលំភ្លាមៗនៃទីក្រុង Izyum ក្នុងខេត្ត Kharkiv កាលពីថ្ងៃសៅរ៍ គឺជាការបរាជ័យដ៏អាក្រក់បំផុតរបស់ទីក្រុងម៉ូស្គូ ចាប់តាំងពីកងទ័ពរបស់ខ្លួនត្រូវបានបង្ខំឲ្យត្រឡប់ពីរដ្ឋធានី Kyiv ក្នុងខែមីនា។ នេះអាចបង្ហាញពីពេលវេលាដ៏សំខាន់មួយនៅក្នុងសង្គ្រាមរយៈពេលប្រាំមួយខែ ដោយទាហានរុស្ស៊ីរាប់ពាន់នាក់បានបោះបង់ចោលឃ្លាំងស្តុកគ្រាប់រំសេវ និងឧបករណ៍នៅពេលពួកគេភៀសខ្លួន។
គួរបញ្ចាក់ថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់ទីក្រុង Izyum ជាមូលដ្ឋានដឹកជញ្ជូនសម្រាប់យុទ្ធនាការដ៏សំខាន់មួយរបស់ពួកគេ។ ការវាយលុករយៈពេលជាច្រើនខែ ពីភាគខាងជើងលើតំបន់ Donbas ដែលនៅជាប់គ្នារួមមាន Donetsk និង Luhansk ។

ទន្ទឹមនឹងនោះដែរ ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានដកស្រង់សំដីក្រសួងការពារជាតិរបស់រុស្ស៊ី ដែលនិយាយថា ខ្លួនបានបញ្ជាកងទ័ពឲ្យចាកចេញពីតំបន់ជុំវិញ និងពង្រឹងប្រតិបត្តិការនៅកន្លែងផ្សេងទៀតក្នុងទីក្រុង Donetsk ដែលនៅជិតខាង។

TASS ក៏បានរាយការណ៍បន្ថែមទៀតថា ប្រមុខរដ្ឋបាលរុស្ស៊ីនៅទីក្រុង Kharkov បានប្រាប់អ្នកស្រុកឲ្យជម្លៀសចេញពីខេត្ត ហើយភៀសខ្លួនទៅប្រទេសរុស្ស៊ី ដើម្បីសង្គ្រោះជីវិត។ ក្នុងនោះមានសាក្សីបានរៀបរាប់ពីការកកស្ទះចរាចរណ៍ នៃរថយន្តជាមួយមនុស្សដែលចាកចេញពីទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Zelensky ប្រកាសដណ្ដើមបានទឹកដីជាង ១ ពាន់គីឡូម៉ែត្រការ៉េបន្ថែមទៀត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ