Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ សង្ឃឹមថា ភ្ជុំបិណ្ឌឆ្នាំនេះ នឹងមិនមានហានិភ័យណាមួយកើតឡើងនោះឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារជាសំឡេងពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធនឹងការកាន់បិណ្ឌ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ ក៏ដូចជាស្ថានភាពនៃជំងឺកូវីដ-១៩ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារជាសំឡេងពិសេស នៅព្រឹកថ្ងៃទី ១២ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយបង្ហាញក្ដីសង្ឃឹមថា ការកាន់បិណ្ឌឆ្នាំនេះ រហូតដល់ថ្ងៃបុណ្យភ្ជុំធំ នឹងមិនមានហានិភ័យណាមួយកើតឡើងនោះទេ។ ម្សិលមិញនេះ ការឆ្លងជំងឺកូវីដ-១៩ មានកម្រិតតិចតួចតែប៉ុណ្ណោះ ហើយនៅថ្ងៃនេះ សម្ដេច ក៏សង្ឃឹមថា​ ការឆ្លងរាលដាលក៏មានចំនួនតិចតួចដដែល។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កម្រិតនៃការឆ្លងតិចតួចបែបនេះ ក៏ផ្ដើមចេញពីភាពជោគ​ជ័យរបស់ប្រជាជាតិរបស់កម្ពុជា ដែលបានរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏ធំ កាលពីឆ្នាំកន្លងទៅសម្ដេចធ្លាប់បានប្រកាសថា យើងនៅក្បែរមាត់ជ្រោះមរណៈ តែឆ្នាំនេះ ប្រជាជនទាំងអស់គ្នា បានធ្វើបុណ្យទាន តាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ទឹកមុខប្រជាពលរដ្ឋ ព្រះសង្ឃ ក្នុងនោះក៏រាប់ទាំងអាជីវ​ករ អ្នកលក់ដូរផងដែរ រីករាយ ដោយសារតែតម្រូវការនៃការធ្វើបុណ្យទានរបស់ប្រជាពលរដ្ឋ មានខ្ពស់ តម្រូវការនៃការលក់ដូរក៏បានដាច់ ហើយវាក៏ប្លែកគ្នាយ៉ាងច្រើនកាលពីឆ្នាំកន្លងទៅ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​តើលោក Yoon Suk Yeol ​​មានប្រវត្តិបែបណា​​ក្នុង​ឆាកនយោបាយកូរ៉េខាងត្បូង មុនថ្ងៃ​តុលាការ​ធម្មនុញ្ញ​ដក​តំណែង​?​

កីឡា៩ នាទីutes មុន

៣ប្រកួត​នេះ​​របស់ ចំរើន ធ្វើ​បាន​ល្អ​ហួសពី​ការ​ស្មាន

ព័ត៌មានជាតិ១០ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី៖ កម្លាំងនគរបាលឈរជើងតាមព្រំដែន ជាភ្នែកច្រមុះរបស់រាជរដ្ឋាភិបាល ដាច់ខាតឱ្យបរទេសឈ្លានពានដីខ្មែរឡើយ

ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំ​ជាមួយ AmCham នៅកម្ពុជា រកដំណោះស្រាយជុំវិញពន្ធរបស់ ត្រាំ

ព័ត៌មានជាតិ១៩ នាទីutes មុន

លាចាកសិក្ខាបទបាន៩ថ្ងៃ អតីតសង្ឃ ជួន កក្កដា ត្រូវបានតែងតែជា អនុរដ្ឋលេខាធិការក្រសួងធម្មការ  

ព័ត៌មានជាតិ២៤ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

សេដ្ឋកិច្ច១៩ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២០ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋជាន់ទី ០១ ក្រោយផ្សារអូរឫស្សី ខូចខាតសម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម