ជីវិតកម្សាន្ដ
Noey ទើបចុះសំបុត្រអាពាហ៍ពិពាហ៍ជាប្ដីប្រពន្ធស្របច្បាប់ ក្រោយមើលចិត្ត ១៤ ឆ្នាំ រៀបការ ៦ ឆ្នាំ
ជាសង្សារនឹងគ្នា ១៤ ឆ្នាំ រៀបការជាង ៦ឆ្នាំ ទទួលបានកូន ២ នាក់ តារាសម្ដែងឆ្នាសឆ្នើម Noey Chotika និងស្វាមីមហាសេដ្ឋី ទើបតែដឹកដៃគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់កាលពីថ្ងៃទី០៩ ខែកញ្ញានេះទេ។

តាមរយៈរូបភាពនោះដែរគេឃើញស្វាមីរបស់ Noey Chotika បានដឹកដៃភរិយាទាំងទឹកមុខញញឹមដើម្បីទៅចុះសំបុត្រអាពាហ៍ពិពាហ៍ នៅសាលាខណ្ឌ។ មុននឹងអ្នកទាំងពីរកាន់សំបុត្រអាពាហ៍ពិពាហ៍ចេញមកវិញ ម្នាក់ៗប្រកាសប្រាប់អ្នកគាំទ្រថា ចាប់ពីពេលនេះទៅអ្នកទាំងពីរជាប្ដីប្រពន្ធជាផ្លូវការហើយ។



យ៉ាងណាមិញអ្នកម្ដាយកូនពីររូបនេះ បានបង្ហោះសារបង្ហាញពីអារម្មណ៍ពិតនៅពេលនេះថា បន្ទាប់ពីបានសាកល្បងជីវិតជាមួយគ្នាអស់រយៈពេល ១៤ ឆ្នាំ ទើបដឹងថាខ្ញុំពិតជាមិនអាចរស់នៅដោយគ្មានស្វាមីម្នាក់នេះបានទេ។ “ណាត់គ្នា១៤ឆ្នាំ រៀបការ៦ឆ្នាំ កូន២នាក់ទើបចុះឈ្មោះ។ មានប្តីស្របច្បាប់កាលពីមុន ខ្ញុំបានព្យាយាមថាខ្ញុំពិតជាមិនអាចរស់នៅដោយគ្មានមនុស្សនេះបានទេ។ ស្រលាញ់ប៉ាប៉ាៗ ០៩/០៩/២០២២។”



ក្រោយមកនៅថ្ងៃទី ១០ ខែកញ្ញាតារាស្រីរូបនេះ បានបង្ហោះវីដេអូឃ្លិបនៅថ្ងៃខួបអាពាហ៍ពិពាហ៍។ ដែលជារូបភាពបរិយាកាសក្នុងពិធីមង្គលការក្នុងថ្ងៃនោះពោរពេញដោយស្នាមញញឹម និងសុភមង្គល។ ក្នុងព្រឹត្តិការណ៍នេះ ទាំងអ្នកគាំទ្រ និងមិត្តភ័ក្តិបានមកចូលរួមអបអរសាទរ ដល់គូស្នេហ៍មួយនេះជាខ្លាំងផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Janie បង្អួតរាងស្រើបស្រាល អបអរខួបកំណើតគម្រប់ ៤១ ឆ្នាំ
ចុចអាន៖Aum Patcharapa បង្ហាញសម្រស់ប្លែកក្នុងកម្មវិធីមួយ អ្នកគាំទ្រមើលភ្លឹក (មានវីដេអូ)
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


