Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ដល់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់

បានផុស

នៅ

នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ រាជរដ្ឋាភិបាល បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀល ដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័នទាំងអស់ រួមទាំងមន្ត្រី ជាប់កិច្ចសន្យា ជនបាត់បង់កាយសម្បទា ដែលជាអតីតមន្រ្តីរាជការស៊ីវិល និងជាយោធិនពិការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ ចំពោះគ្រួសារជនពលី និងមរណៈដដែលជាអតីតយុទ្ធជន ក៏ទទួលបានការឧបត្ថម្ភដូចគ្នា ក្នុងមួយគ្រួសារ ៥ម៉ឺនរៀលផងដែរ។

យោងតាមរយៈសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្រសួង និងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណា ត្រូវតែផ្តល់ប្រាក់ឧបត្ថម្ភនេះ ឱ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌចូលមកដល់ នៅពេលបើកប្រាក់បៀរវត្សដល់សមីជនម្នាក់ៗនៅក្នុងខែកញ្ញានេះ៕

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម