KPT+
រឿងរ៉ាវដ៏អស្ចារ្យអំពីលោកនាយករដ្ឋមន្ត្រីនៃអារ៉ាប់់រួម
នាយករដ្ឋមន្ត្រី Sheikh Mohammed bin Rashid Al Maktoum ត្រូវបានគេចាត់ទុកជាវីរបុរសនៃប្រទេសអារ៉ាប់រួម ក៏ជាអ្នកគ្រប់គ្រងចក្រភព Emirate នៃទីក្រុងឌូបៃ។
ចាប់តាំងពីការចូលជាសមាជិករបស់នៅឆ្នាំ ២០០៦ លោកបានអនុវត្តកំណែទម្រង់នៅក្នុងរដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួម ដោយចាប់ផ្ដើមពីយុទ្ធសាស្ត្រសហព័ន្ធអារ៉ាប់ក្នុងខែ មេសា ឆ្នាំ ២០០៧ ។
នេះជារឿងកំពូលៗ ទាំង៧ ពីលោកនាយករដ្ឋមន្ត្រី Sheikh ៖
១. កុមារភាពនិងការអប់រំ

កើតនៅឆ្នាំ ១៩៤៩ ជាកូនប្រុសទី៣នៃលោក Sheikh Rashid bin Saeed Al Maktoum ។
នៅឆ្នាំ ១៩៥៥ ទទួលបានការអប់រំជាផ្លូវការនៅក្នុងសាលាមត្តេយ្យ Deira បន្ទាប់មកបានបន្តទៅអនុវិទ្យាល័យឌូបៃ។ នៅអាយុ ១៧ ឆ្នាំបានផ្លាស់ទៅ Cambridge ជាមួយបងប្អូនជីដូនមួយឈ្មោះ Sheikh Mohammed bin Khalifa Al Maktoum ហើយបានចុះឈ្មោះចូលរៀនសាលាភាសាអង់គ្លេសនៅសាលា Trust។
២. ចូលសាលាយោធា រួមជាមួយរាជវង្សអង់គ្លេស

បន្ទាប់ពីបានចាកចេញពីសាលាភាសាអង់គ្លេស លោកបានបន្តការសិក្សានៅសាលាមន្ត្រី Cadet ដែលក្រោយមកបានក្លាយជាផ្នែកមួយនៃ Sandhurst ដោយមានទាំងព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់ Harry ក៏បានទទួលការបណ្ដុះបណ្ដាលផងដែរ។ លោកក៏ត្រូវបានគេប្រគល់ដាវកិត្តិយសជានិស្សិតកំពូលនៅទីនោះដែរ។
៣. មានការប្ដេជ្ញាចិត្តខ្ពស់ចំពោះសមភាពយេនឌ័រ

នៅឆ្នាំ ២០១៥ លោក Sheikh បានបង្កើតក្រុមប្រឹក្សាសមភាពយេនឌ័រ។ នៅក្នុងកិច្ចប្រជុំលើកដំបូងដែលពួកគេបានធ្វើនៅរដូវក្ដៅឆ្នាំ ២០១៥ លោកបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់លោក ចំពោះសមភាពយេនឌ័រ។
ការផ្ដោតសំខាន់នៃការប្ដេជ្ញាចិត្តនេះ គឺដើម្បីពង្រឹងនិងវិវឌ្ឍតួនាទីរបស់ស្ត្រីជាដៃគូ ក្នុងការអភិវឌ្ឍអារ៉ាប់រួមជាប្រជាជាតិមួយ។
៤. តែងតែចាត់ទុកអង្គឯងថាជាមនុស្សធម្មតា
គឺជារឿងពិត ដែលលោកតែងតែនិយាយថា លោកគ្រាន់តែជាមនុស្សសាមញ្ញធម្មតាម្នាក់ ដែលមិនចាំបាច់ឲ្យមហាជនមានការភ័យខ្លាចនឹងលោកឡើយ។ លោកចូលចិត្តទទួលទានអាហារនៅកន្លែងសាមញ្ញ មិនប្រកាន់ខ្លួនបន្តិចណាឡើយ។
៥. គឺជាឥស្សរជនសំខាន់ម្នាក់នៅក្នុងការប្រណាំងអន្តរជាតិ

Sheikh Mo ជាម្ចាស់ក្រុមហ៊ុន Darley ដែលជាប្រតិបត្តិការចិញ្ចឹមសត្វសេះធំជាងគេបំផុតនៅលើពិភពលោក។ លោកក៏មានកសិដ្ឋាននៅទូទាំងពិភពលោក រួមមាន អៀរឡង់ ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក និងជាអ្នកប្រណាំងសេះដែលពូកែស៊ូទ្រាំបំផុត។
នៅអាយុ ៦៣ ឆ្នាំ លោកបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ World Endurance Championship ដែលជាការ ប្រកួតដោយយុត្តិធម៌បំផុត។
៦. ប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍនិងកែលំអវិស័យអប់រំ
កាលពីឆ្នាំមុន លោកបានចាប់ផ្ដើមការប្រកួតប្រជែងអានភាសាអារ៉ាប់។ គម្រោងនេះគឺជាគម្រោងធំបំផុតរបស់ពិភពអារ៉ាប ដើម្បីលើកទឹកចិត្តដល់កុមារអារ៉ាប់ ឲ្យអានបន្ថែម។
៧. ជាកវីនិពន្ធដ៏ឆ្នើម

ដំបូងឡើយលោកនាយករដ្ឋមន្ត្រីបានចាប់ផ្ដើមតែងកំណាព្យ Nabati ក្នុងវ័យសិក្សា ដោយប្រើឈ្មោះបាធីគឺជាឈ្មោះដែលត្រូវបានគេដាក់ឈ្មោះតាមបែបអារ៉ាប់។ ចាប់តាំងពីពេលនោះមកលោកក៏ចាប់ផ្ដើមមានឥទ្ធិពលខ្លាំងបំផុតលើកំណាព្យ គឺទាក់ទងជាមួយនឹងឪពុករបស់ខ្លួន។
លោកបានចាប់ផ្ដើមបោះពុម្ពកំណាព្យដោយប្រើនាមប៉ាកកាក្លែងបន្លំដូចជា Nedawi និង Saleet ។
ក្រោយមកក៏ចាប់ផ្ដើមផ្សព្វផ្សាយក្រោមឈ្មោះផ្ទាល់ខ្លួន នៅពេលដែលលោកបានប្រាកដថា សំណេររបស់លោក មានស្តង់ដារគ្រប់គ្រាន់ ណាមួយលោកក៏ជាសមាជិកនៃគ្រួសារដែលកំពុងកាន់អំណាច ដូច្នេះការផ្សព្វផ្សាយគឺជារឿងមួយដែលពិបាក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព ៖lovin
ចុចអាន៖រឿងនិទានស្នេហ៍និងព័ត៌មានសំខាន់ៗអំពីព្រះមហាក្សត្រី នៃប្រទេសប៊ូតង់
ចុចអាន៖មនុស្សដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ក្នុងឆ្នាំ ២០២០ នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


