KPT+
លទ្ធផលសម្រេចចុងក្រោយ ករណី គ្រូវាយសិស្សស្រី នៃ វិទ្យាល័យ ហ៊ុន សែន សេរីភាព
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មុននេះបន្តិច បានផ្ដល់ព័ត៌មានដល់ កម្ពុជាថ្មី ស្ដីពី លទ្ធផលចុងក្រោយ ជំនួប ករណី គ្រូវាយសិស្សស្រី នៃ វិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលបានឯកភាពលើ ៤ ចំណុច។

លោក រស់ សុវាចា មានប្រសាសន៍ថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នេះ គណៈគ្រប់គ្រង វិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានជួបប្រជុំជាមួយអាណាព្យាបាល និងសិស្សក្នុងហេតុការណ៍ ដើម្បីសម្របសម្រួល ហើយទទួលបានលទ្ធផល ៤ ចំណុច។

លោក រស់ សុវាចា មានប្រសាសន៍បញ្ជាក់ថា៖ “ទី១ មាតាបិតាបានទទួលស្គាល់ និងមិនបានខឹងសម្បា ឬមានបំណងប្ដឹងផ្ដល់លោក នាយកនោះទេ ទន្ទឹមនឹងនោះគឺសំណូមពរទៅលោកនាយក និងអ្នកសារព័ត៌មានមេត្តាបញ្ឈប់ចំពោះការយកព័ត៌មានចុះផ្សាយដែលមានចេតនាចោទប្រកាន់ថាកូនគាត់ខិលខូច ច្រឡើសបើស ដែលជាហេតុផលមួយធ្វើឱ្យសិស្សអាចបាក់ទឹកចិត្ត ឬប៉ះពាល់ដល់កិត្តិយសរបស់សិស្ស”។

លោក មានប្រសាសន៍បន្តថា៖ “ទី២ អ្នកអាណាព្យាបាលស្នើសុំកុំឱ្យមានការគុំកួនធ្វើបាបដោយចេតនា ឬអចេតនា និងដាក់បន្ទុកដល់សិស្ស។ ទី៣ លោកនាយកបានទទួលយកសំណូមពរ ដើម្បីការកែលម្អ និងសុំការអធ្យាស្រ័យចំពោះទង្វើឆ្គាំឆ្គងរបស់លោក និងទី៤ ភាគីទាំងពីរបានឯកភាពស្រុះស្រួលគ្នារួមគ្នាបញ្ចប់ព័ត៌មាននេះដោយសន្តិវិធី”។

គួរបញ្ជាក់ថា បន្ទាប់ពីកើតហេតុ នៅរសៀលថ្ងៃទី១៤ ខែកញ្ញានេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានជួបប្រជុំពិភាក្សាជាមួយគណៈគ្រប់គ្រង វិទ្យាល័យខាងលើផ្ទាល់។ បន្ទាប់ពីជួបប្រជុំពិភាក្សារួច មន្ទីរបានដាក់គោលការណ៍ចំនួន ៣ ចំណុចធំៗជូន គណៈគ្រប់គ្រងសាលាមានដូចតទៅ៖ ទី១. ត្រូវបង្កើនគុណភាពអប់រំ ឱ្យបានកាន់តែប្រសើរឡើង ទី២. ត្រូវអប់រំណែនាំប្អូនៗដោយមិនប្រើអំពើហិង្សា ទោះអចេតនាក្តី ចេតនាក្តី និងទី៣. អញ្ជើញអាណាព្យាបាល ប្អូនស្រីពាក់ព័ន្ធ មកជួបពិភាក្សាបកស្រាយណែនាំឱ្យបានជ្រាប។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា មានការចែករំលែកវីដេអូខ្លីបន្តគ្នាលើបណ្ដាញសង្គម Facebook, TikTok, Telegram អំពីករណី នាយកវិទ្យាល័យ សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល លោក ម៉ម សុធានី វាយសិស្សស្រី ក្នុងសាលា ខណៈសាលាបានហៅ សិស្សថ្នាក់ទី១២ ដែលលេងគូរអាវគ្នានូវអក្សរផ្សេងៗមកណែនាំ។ បន្ទាប់មក ឆ្លើយតបទៅករណីការផ្ទុះឡើងនេះ លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងស្រាវជ្រាវករណីនេះ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


