ព័ត៌មានជាតិ
មន្ទីរកសិកម្ម ខេត្តកំពង់ធំ ចុះចាក់វ៉ាក់សាំងគោក្របី នៅទីទទួលសុវត្ថិភាពត្រពាំងលាងដាវនិងផ្តល់ជូនគ្រឿងឧបភោគបរិភោគ
កំពង់ធំ ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២, លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដឹកនាំមន្ត្រីការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្ត សហការជាមួយ អាជ្ញាធរស្រុកប្រាសាទសំបូរ ចុះចាក់វ៉ាក់សាំងជំងឺសារទឹក សត្វគោ ក្របី ជូនប្រជាពលរដ្ឋនៅ ទីទួលសុវត្ថិភាពត្រពាំងលាងដាវ ស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងឱកាសនេះ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងថ្ងៃនេះ គឺចាក់បង្ការជំងឺសារទឹក ដល់សត្វពាហនៈ ចំនួនជាង២៥០ ក្បាល ដល់ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅលើទីទួលសុវត្ថិភាព ត្រពាំងលាងដាវ ដែលប្រជាពលរដ្ឋ មកប្រមូលផ្តុំគ្នាស្នាក់នៅហ្វាលគោក្របី ក្នុងរដូវវស្សា។

លោកបញ្ជាក់បន្ថែមថា ក្រៅពីជំងឺសារទឹក សត្វពាហនៈ អាចមានជំងឺជាច្រើនទៀត ដូចជា អ៊ុតក្តាម បូសខ្យល់ និងដុំពកជាដើម។ ដូច្នេះ សូមបងប្អូនប្រជាកសិករត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វចិញ្ចឹមរបស់ខ្លួន ខណៈតំបន់មួយចំនួនត្រូវ រងគ្រោះដោយទឹកជំនន់ ហើយប្រសិនបើមានបញ្ហាជំងឺអ្វីមួយកើតលើសត្វគោក្របី ត្រូវរាយការណ៍ទៅ កាន់មន្ត្រីជំនាញដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។

ទន្ទឹមជាមួយគ្នានេះ ក្នុងនាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ក៏បាននាំយកនូវស្បៀង អាហារចែកជូន ដើម្បីសម្រាលដល់ការលំបាក ក្នុងជីវភាពផងដែរ។

លោក ឃីម សុខឃៀង អភិបាលស្រុកប្រាសាទសំបូរ លើកឡើងផងដែរថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ តែងតែយកតែយកចិត្តទុក ដាក់លើជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ ជាក់ស្តែង នៅលើទីទួលសុវត្ថិភាព ត្រពាំងលាងដាវ នេះ មានប្រជាពលរដ្ឋមកស្នាក់នៅហ្វាលគោក្របី ចំនួន៣៤គ្រួសារ ដែលមកពីភូមិជិតៗទីនេះ ហើយតែងតែ តាំងទីទួលស្នាក់នៅបណ្តុះអាសន្ន ហ្វាលគោក្របីនៅរដូវវស្សា ដែលត្រូវបានអាជ្ញាធរស្រុក កងកម្លាំង ប្រជាការពារភូមិ ពិនិត្យយាមល្បាតជាប្រចាំ។

លោកបញ្ជាក់បន្ថែមថា ការផ្តល់វ៉ាក់សាំងការពារជំងឺសារទឹក ដល់សត្វពាហនៈ ជូនប្រជាពលរដ្ឋ នៅក្នុងរដូវទឹកឡើងនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីការពារករណីស្លាប់សត្វរបស់ប្រជាពលរដ្ឋ ជាយថាហេតុ ដែលធ្វើឲ្យប្រជាពលរដ្ឋខាតបង់ចំណូល ដែលកើតចេញពីការចិញ្ចឹមសត្វ ព្រោះប្រជាពលរដ្ឋ មួយផ្នែកធំនៅក្នុងស្រុកប្រសាទសំបូរ នៅតែប្រកបមុខរបរចិញ្ចឹមសត្វគោ ក្របី ក្នុងការជួយទ្រទ្រង់ជីវភាព។

ប្រជាពលរដ្ឋខ្លះទៀត ក៏នៅប្រើប្រាស់សត្វពាហនៈជាកម្លាំងអូសទាញផងដែរ, ដូច្នេះ នេះគឺជាជំហាន នៃការការពារប្រសើរជាងព្យាបាល។ លោកអភិបាលស្រុក អំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមយកសត្វពាហនៈរបស់ខ្លួនទៅចាក់ថ្នាំបង្ការជំងឺ តាមការជូនដំណឹងរបស់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរពាក់ព័ន្ធ៕
ដោយ ៖ ឈាង មករា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


