Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ឲ្យពលរដ្ឋត្រៀមខ្លួន ព្យុះទីហ្វុងដ៏ធំ Nanmadol នឹងមកដល់យប់នេះ

បានផុស

នៅ

មន្ត្រីអាកាសធាតុក្នុងប្រទេសជប៉ុន បាននិយាយថា ព្យុះទីហ្វុងដ៏ធំនិងមានឥទ្ធិពល Nanmadol នឹងមកដល់យប់នេះ ខណៈ​ទីភ្នាក់ងារ​ កំពុង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​ខ្លួនទប់ទល់គ្រោះមហន្តរាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព្យុះទីហ្វុង Nanmadol នឹង​ខិត​ជិត​កោះ Daito ក្នុងខេត្ត Okinawa និងតំបន់ Amami នៃខេត្ត Kagoshima និងតំបន់ Kyushu ភាគខាងត្បូង។ ព្យុះទីហ្វុងនេះ​ត្រូវបានគេ​ព្យាករណ៍​ថា ​នឹង​ឆ្ពោះ​ទៅ​ទិស​ឦសាន ហើយធ្វើដំណើរឆ្លងកាត់កោះសំខាន់របស់ប្រទេសជប៉ុនគឺ Honshu ទៅកាន់ភាគ​ខាងកើត និងភាគខាងជើង រហូត​ដល់​ថ្ងៃ​អង្គារ​។

ទីភ្នាក់ងារឧតុនិយមបាននិយាយថា គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ Nanmadol ស្ថិតនៅចម្ងាយប្រហែល ២០០ គីឡូម៉ែត្រភាគខាងកើតនៃកោះ Minami-Daito និងផ្លាស់ទីទៅភាគពាយព្យក្នុងល្បឿន ១០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ត្រូវបានគេវាយតម្លៃថា មានទំហំធំ និងខ្លាំងក្លា វាកំពុងដឹកខ្យល់នៅជិតកណ្តាលរបស់វា ១៩៨ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់ខ្លាំងរហូតដល់ ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងសម្ពាធកណ្តាលនៃ ៩១០ ហិកតា។

ដោយឡែក លោក Robert Speta អ្នកជំនាញព្យុះទីហ្វុងដែលធ្លាប់ធ្វើការនៅប្រទេសជប៉ុនបាននិយាយថា “ប្រសិនបើព្យុះរក្សាកម្រិតខ្លាំង នេះតាមការព្យាករណ៍ វានឹងធ្វើឲ្យដីគោកក្លាយជាព្យុះមួយក្នុងចំណោមព្យុះខ្លាំងបំផុតទាំងប្រាំដែលវាយប្រហារភាគខាងលិចប្រទេសជប៉ុនក្នុងកំណត់ត្រា” ។

គួរបញ្ចាក់ថា មន្ត្រី​ឧតុនិយម​បាន​ចេញ​ការ​ព្រមាន​ចុង​ក្រោយ​ថា ព្យុះទីហ្វុងអាចបណ្តាលឲ្យមាន​ខ្យល់​បក់​បោក​ខ្លាំង និង​ព្យុះភ្លៀង ការ​បាក់ដី ច្រាំង​ទន្លេ និង​ទឹកជំនន់ ដែល​ភាគច្រើននៅ​ភាគខាងលិច​ប្រទេស​ជប៉ុន Okinawa និង​ Amami ដែលផ្ទះមួយចំនួនអាចប្រឈមនឹងហានិភ័យនៃការដួលរលំ ដោយជំរុញឲ្យអ្នករស់នៅក្នុងអគាររឹងមាំ និងនៅឲ្យឆ្ងាយពីបង្អួច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖លើកដំបូង ជប៉ុន មានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងលើស ៩ ម៉ឺននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់

Sokha Hotels

ព័ត៌មានពេញនិយម