ព័ត៌មានអន្ដរជាតិ
លើកដំបូង ជប៉ុន មានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងលើស ៩ ម៉ឺននាក់
ចំនួនប្រជាជនដែលមានអាយុចាប់ពី ១០០ ឆ្នាំឡើងទៅក្នុងប្រទេសជប៉ុនបានកើនលើស ៩០,០០០ នាក់ជាលើកដំបូង ហើយជាការកើនឡើងដល់កម្រិតខ្ពស់ថ្មីក្នុងរយៈពេល ៥២ ឆ្នាំជាប់ៗគ្នា ។

ក្រសួងសុខាភិបាលនិយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍ មានមនុស្សអាយុចាប់ពី ១០០ ឆ្នាំឡើងចំនួន ៩០,៥២៦ នាក់ក្នុងប្រទេស ពោលកើនឡើងប្រហែល ៤,០០០ នាក់ បើធៀបនឹងឆ្នាំមុន ខណៈស្ត្រីមានដល់ជិត ៩០ ភាគរយ ។ ចំនួននេះបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ១៩៧០ ពោលនៅឆ្នាំនោះ ប្រជាជនដែលមានអាយុ ១០០ ឆ្នាំឡើងមានតែ ៣១០ នាក់ប៉ុណ្ណោះ ។
បច្ចុប្បន្នអ្នកចាស់ជាងគេគឺលោកយាយ Tatsumi Fusa មានវ័យ ១១៥ ឆ្នាំជាស្ត្រីរស់នៅក្នុងខេត្ត Osaka ខណៈបុរសចំណាស់ជាងគេនៅប្រទេសជប៉ុនគឺលោកតា Nakamura Shigeru វ័យ ១១១ ឆ្នាំរស់នៅក្នុងខេត្ត Hiroshima ។

ចំណែនៅតាមតំបន់ផ្សេងៗ, ខេត្ត Shimane មានអ្នកមានអាយុចាប់ពី ១០០ ឆ្នាំខ្ពស់ជាងគេ ពោលមាន ១៤២ នាក់ក្នុងចំណោម ១០០,០០០ នាក់ បន្ទាប់មកគឺខេត្ត Kochi និងខេត្ត Tottori ខណៈខេត្ត Saitama មានតិចជាងគេគឺ ៤៣ នាក់ប៉ុណ្ណោះក្នុង ១០០,០០០ នាក់ ហើយស្ថិតនៅបាតតារាងក្នុងរយៈពេល ៣៣ ឆ្នាំជាប់ៗគ្នា ។
ក្រសួងនិយាយថា មនុស្សប្រហែល ៤៥,០០០ នាក់នឹងឈានដល់អាយុ ១០០ ឆ្នាំនៅចុងខែមីនា ដោយចំនួននេះរាប់បញ្ចូលទាំងពលរដ្ឋជប៉ុនដែលរស់នៅក្រៅប្រទេស និងជនបរទេសដែលមានសិទ្ធិស្នាក់នៅក្នុងប្រទេសជប៉ុនជាអចិន្ត្រៃយ៍ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ជប៉ុន អនុញ្ញាឲ្យភ្ញៀវទេសចរបរទេសមិនមានទិដ្ឋាការស្នាក់នៅបានវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


