ព័ត៌មានអន្ដរជាតិ
ពូទីន ព្រមានឆ្លើយតបធ្ងន់ធ្ងរជាងមុន បើ អ៊ុយក្រែន នៅតែបន្តវាយបក (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសន្យាថា នឹងបន្តយុទ្ធនាការប្រឆាំងអ៊ុយក្រែន ដោយព្រមានថា ប្រសិនបើអ៊ុយក្រែននៅតែវាយប្រហារតបត ការឆ្លើយតបខាងយោធាធ្ងន់ធ្ងរជាងនេះ នឹងត្រូវបានធ្វើឡើង។
លោក ពូទីន នៅតែប្រកាន់ខ្ជាប់នូវគោលជំហរ ទោះបីជាមានភ័ស្តុតាងរឹងមាំថា កងកម្លាំងរបស់លោក បានទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការវាយលុកអ៊ុយក្រែន នៅខែនេះក៏ដោយ។
យោងតាមមេដឹកនាំរុស្ស៊ី, គោលដៅសំខាន់នៃយុទ្ធនាការជាបន្តនេះគឺ ត្រូវរំដោះទាំងមូលនូវទឹកដី Donbas ដែលជាតំបន់នៃភាគខាងកើតអ៊ុយក្រែនរួមមាន Donetsk និង Luhansk។
លោក ពូទីន និយាយថា “ផែនការនេះមិនត្រូវបានផ្លាស់ប្តូរទេ។ ប្រតិបត្តិការវាយលុករបស់យើងនៅ Donbas មិនបញ្ឈប់ឡើយ។ ទោះក្នុងល្បឿនយឺត តែកងទ័ពរុស្ស៊ីកំពុងកាន់កាប់ទឹកដីថ្មីៗជាបន្តទៀត”។
ស្របពេលជាមួយគ្នានោះ លោកបានចោទកងកម្លាំងអ៊ុយក្រែន ពីការប៉ុនប៉ងប្រព្រឹត្តអំពើភេរវកម្ម និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់រុស្ស៊ី។
លោកពូទីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រទី១៦ខែកញ្ញាថា “ពេលនេះ យើងពិតជាអត់ធ្មត់ខ្លាំងណាស់ ក្នុងការឆ្លើយតបរបស់យើងចំពោះបញ្ហានេះ តែប្រសិនបើស្ថានការណ៍បន្តវិវត្តន៍តាមរបៀបនេះ ការឆ្លើយតបនឹងកាន់តែធ្ងន់ធ្ងរ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ អ៊ុយក្រែន រកឃើញផ្នូរដាក់សពមនុស្សជាង ៤០០នាក់ក្នុងទីក្រុង Izium ក្រោយរុស្ស៊ី ដកទ័ព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


