Connect with us

ព័ត៌មានអន្ដរជាតិ

យានអវកាសអង្គការ ណាសា ហោះបំបុកអាចម៍ផ្កាយ ទទួលជោគជ័យ (មានវីដេអូ)

បានផុស

នៅ

យានអវកាសរបស់អង្គការ ណាសា បានហោះបំបុកអាចម៍ផ្កាយឈ្មោះ Dimorphos ប្រកបដោយជោគជ័យ ដែលនេះជាក្តីសង្ឃឹម ក្នុងការជួយសង្គ្រោះភពផែនដី ពីការវាយប្រហារដោយអាចម៍ផ្កាយនាពេលអនាគត។

យានអវកាសបេសកកម្មសាកល្បងបង្វែរទិសដៅអាចម៍ផ្កាយទ្វេរដង ឬ DART បានធ្វើដំណើរទៅដល់គោលដៅអាចម៍ផ្កាយរបស់ខ្លួន ចាប់តាំងពីការបាញ់បង្ហោះក្នុងខែវិច្ឆិកាឆ្នាំ២០២១មក។ កាលពីយប់មិញនេះ វាបានទៅដល់គោលដៅរបស់ខ្លួន ក្នុងល្បឿនប្រហែល ២១ ៥៩៩ គីឡូម៉ែត្រក្នុងមួយម៉ោង។

ទោះបីជាយ៉ាងណាក៏ដោយ យានអវកាសនេះមានទំហំតូចជាងអាចម៍ផ្កាយ Dimorphos ប្រហែល១០០ដងឯណោះ ដូច្នេះវាមិនបានបំផ្លាញអាចម៍ផ្កាយទាំងស្រុងបាននោះទេ ប៉ុន្តែ DART សង្ឃឹមថា ការហោះបំបុកនឹងផ្លាស់ប្តូរល្បឿន និងផ្លូវរបស់អាចម៍ផ្កាយនៅក្នុងលំហ។

ក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា យានអវកាសនេះនឹងផ្លាស់ប្តូរអាចម៍ផ្កាយ Dimorphos បន្តិច ហើយធ្វើឲ្យវាកាន់តែមានទំនាញទៅនឹងអាចម៍ផ្កាយ Didymos ដែលជាអាចម៍ផ្កាយធំជាងនៅក្នុងប្រព័ន្ធ។

ជំហានបន្ទាប់ អ្នកសង្កេតការណ៍នៅលើដី ជុំវិញពិភពលោក នឹងង្កេតមើលប្រព័ន្ធអាចម៍ផ្កាយជាមធ្យោបាយមួយដើម្បីបញ្ជាក់ថាតើ យានអវកាស DART បានផ្លាស់ប្តូរចលនារបស់អាចម៍ផ្កាយដោយជោគជ័យដែរឬក៏អត់។ កែវយឺតអវកាស James Webb, Hubble Space Telescope និងបេសកកម្ម Lucy របស់អង្គការ ណាសា ក៏នឹងសង្កេតមើលលទ្ធផលបន្ទាប់បន្សំផងដែរ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ យានអវកាស Starship របស់ក្រុមហ៊ុន SpaceX ផ្ទុះឆេះ អំឡុងការចុះចត (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម