ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវតម្កល់យោធិនពីររូប បាត់បង់ជីវិតដោយសារជួយពលរដ្ឋ ជា គំរូ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវអង្គភាព និងមហាជនចូលរួមឧបត្ថម និងតម្កល់យោធិនពីររូបដែលបាត់បង់ជីវិតដោយសារជួយពលរដ្ឋក្នុងគ្រោះលង់ទឹក ថាជា គំរូ។ ជាមួយគ្នានេះ លោកបានផ្តល់ថវិកាគ្រួសារសពម្នាក់ ចំនួន ២ លានរៀល។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរបង្ហោះសារក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “សូមគោរពវីរភាពលោកទាំង ២ ដែលបូជាជីវិតខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃ។ គួរថ្នាក់ខេត្ត ថ្នាក់ភូមិភាគ និងអង្គភាព រៀបជាពិធីបុណ្យ និង តម្កល់រូបលោកជាគំរូហើយ សូមជនរួមជាតិយើងជួយដល់គ្រួសារសព។ ខ្លួនខ្ញុំផ្ទាល់ សូមជូនគ្រួសារសពនីមួយៗ ពីរលានរៀល”។

យោធិនទាំង២ បំពេញការងារក្នុងអង្គភាព វរ:សេនាតូច ៤៤២ របស់កងពលតូចថ្មើរជើងលេខ ៤២ ចំណុះយោធភូមិភាគទី៤។ ទី១ ពលបាលឯក ឈន សុីដេត មានអាយុ ៣៩ ឆ្នាំ និងទី២ ពលទោ វ៉ាន ថុន មានអាយុ ២៣ ឆ្នាំ។ សាកសពយោធិនទាំង ២ បានរកឃើញនៅវេលាម៉ោង ១១ និង ៣០ នាទី ម្នាក់ និងម៉ោង ១៧ និង ១០ នាទី ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ បានរកឃើញម្នាក់ទៀត។

គួរបញ្ជាក់ថា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១១ និង២០ នាទី នៅចំណុចអាងអូរអង្ក្រង មានករណីយោធិន ២រូប បានពលីជីវិត ក្រោយពីជួយសង្គ្រោះជីវិតក្មេងប្រុសពីរនាក់ឱ្យរួចផុតពីគ្រោះថ្នាក់ តែជាអកុសល ត្រូវបានទឹកកួចលិចរហូតបាត់បង់ជីវិតយោធិន ចំនួន ២រូប។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា យោធិនទាំង២ បានទៅបង់ត្រី នៅចំណុចអាងអង្ក្រង ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ប្រទះឃើញក្មេង ២នាក់ កំពុងលង់ទឹក ទើបចុះជួយសង្គ្រោះ។ ពេលសង្គ្រោះក្មេងទាំង ២ នាក់បានហើយ តែជាអកុសលទឹកហូរកួចខ្លាំង បណ្តាលឱ្យលង់ស្លាប់ទាំង ២នាក់ តែម្តង៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


