ព័ត៌មានជាតិ
ឥស្សរជនកម្ពុជា ៦រូប គឺជាអតីតនិស្សិតរៀននៅរុស្ស៊ី មុនឡើងកាន់តំណែងបច្ចុប្បន្ន
ក្រោយការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទំនាក់ទំនងរវាងកម្ពុជា និងអតីតសហភាពសូវៀត (ប្រទេសរុស្ស៊ី) ត្រូវបានស្ដារឡើងវិញ ហើយមានភាពស្អិតល្មួតជាងពេលណាៗទាំងអស់ក្នុងប្រវត្តិទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បើនិយាយពីវិស័យអប់រំ មាននិស្សិតកម្ពុជារាប់សិបនាក់បានទៅបន្តសិក្សានៅសហព័ន្ធរុស្ស៊ី និងអតីតសហភាពសូវៀត ហើយអតីតនិស្សិតទាំងនោះមួយចំនួនបាន និងកំពុងបម្រើការក្នុងជួររាជរដ្ឋាភិបាល និងស្ថាប័នឯកជននានានៅកម្ពុជា។
ជាក់ស្ដែង នៅថ្ងៃនេះ «កម្ពុជាថ្មី» នឹងលើកបង្ហាញនូវឥស្សរជនជាន់ខ្ពស់កម្ពុជាចំនួន ៦រូប ដែលជាអតីតនិស្សិតកម្ពុជាធ្លាប់បានទៅសិក្សារៀនសូត្រនៅប្រទេសរុស្ស៊ី៖

១.លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក អូន ព័ន្ធមុនីរ័ត្ន ជាបញ្ញាវន្តមួយរូបរបស់កម្ពុជា ដែលបានទៅសិក្សារៀនសូត្រនៅសហភាពសូវៀត។ លោក បានបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច (Ph.D.) ពីសាកលវិទ្យាល័យរដ្ឋម៉ូស្គូ នៅឆ្នាំ១៩៩៣។ មុននឹងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតនេះ លោក មានសញ្ញាបត្រឯកទេសធុរកិច្ចអន្តរជាតិពីសាលាធុរកិច្ចក្រុងម៉ូស្គូនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តសេដ្ឋកិច្ចរុស្ស៊ី នៅឆ្នាំ១៩៩២ និងឆ្នាំ១៩៩០ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យរដ្ឋម៉ូស្គូ។

២.លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
លោក ជា វ៉ាន់ដេត បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្សីនៅឆ្នាំ១៩៩០។ សិក្សានៅប្រទេសរុស្ស៊ីនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច រួចបន្តយកថ្នាក់បណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅឆ្នាំ ១៩៩៧។ ភាសាបរទេស លោក ចេះភាសាអង់គ្លេស និងរុស្ស៊ី។

៣.លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ ជួនណារ៉ុន ក៏ជារដ្ឋមន្ត្រីមួយរូបដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ឯកទេសសេដ្ឋកិច្ចអន្តរជាតិ នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីអប់រំដ៏ល្បីឈ្មោះ និងជាអ្នកធ្វើកំណែទម្រង់លើវិស័យអប់រំនៅកម្ពុជារូបនេះ ចេះភាសាបរទេសរហូតដល់ ៦ភាសា គឺបារាំង អង់គ្លេស រុស្ស៊ី ចិន ថៃ និងឡាវ។

៤.លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោកស្រី ភឿង សកុណា បានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វករគីមីឧស្សាហកម្ម នៅសហភាពសូវៀត អស់ រយៈពេល ៦ឆ្នាំ មុនពេលលោកស្រី ទៅបន្តការសិក្សាសញ្ញាបត្របណ្ឌិតនៅប្រទេសបារាំង។

៥.លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
លោក សុខ ទូច បានបញ្ចប់ការសិក្សាសញ្ញាបត្របណ្ឌិត ផ្នែកប្រវត្ដិសាស្ដ្រ-នយោបាយ នៅប្រទេសរុស្ស៊ី ក្នុងឆ្នាំ១៩៩៩ ។ មុនទទួលបានសញ្ញាបត្របណ្ឌិត គឺឆ្នាំ១៩៩៥-១៩៩៦ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ដ្រនយោបាយ នៅសាកលវិទ្យាល័យ Voronezh State University ប្រទេសរុស្ស៊ី។

៦.លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង បានបញ្ចប់បរិញ្ញាបត្រវិស្វកម្ម នៅអតីតសហភាពសូវៀត ក្នុងចន្លោះឆ្នាំ១៩៨៨-១៩៩២៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


