Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចដកហូតម៉ូតូ៣៤គ្រឿងពីទីតាំងបញ្ចាំ៦​កន្លែង និងប្រាប់ពលរដ្ឋយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីបានម៉ូតូវិញ

បានផុស

នៅ

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនៅរសៀលថ្ងៃទី៤ ខែតុលា នេះ បានប្រកាសអោយប្រជាពលរដ្ឋមកពិនិត្យមើលម៉ូតូប្រមាណជាង៣០គ្រឿងកំពុងដាក់នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត ប្រសិនបើស្គាល់ និងមានអត្តសញ្ណាណត្រឹមត្រូវ ឯកសារទិញលក់ពិតជាម្ចាស់ម៉ូតូដែលបានបាត់កន្លងមកសមត្ថកិច្ចនឹងប្រគល់ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ម៉ូតូទាំងនេះសមត្ថកិច្ចបានដកហូតពីគោលដៅទទួលបញ្ចាំនៅក្នុងក្រុងស្ទឹងត្រែង ដែលមានការដឹកនាំដោយអយ្យការអមសាលាដំបូង ខេត្ត អាជ្ញាធរក្រុងចុះត្រួតពិនិត្យលើម៉ូតូបញ្ចាំ និងបានផ្ទៀងផ្ទាត់ឯកសារលើកទីតាំងចំនួន៦កាលពីថ្ងៃទី០៣ ខែតុលា ម្សិលមិញនេះ។

លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា ទីតាំងទទួលបញ្ចាំមានចំនួន៦កន្លែង១.ទីតាំងទទួលបញ្ចាំរបស់ក្រុមហ៊ុន អិល.អេស.ធី ដកហូតបានម៉ូតូចំនួន២៨គ្រឿង។ ២-ទីតាំងឈ្មោះ វិចិត្រ រស្មី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិត្រពាំងព្រីង សង្កាត់ក្រុងខេត្តស្ទីងត្រែង។ ៣-ទីតាំងបញ្ចាំរបស់ឈ្មោះ រឹម ស៊ីផាន់ ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិរាជានុកូល សង្កាត់ក្រុងខេត្តស្ទឹងត្រែង មានម៉ូតូចំនួន៣គ្រឿង មានឯកសារបញ្ចាំ​។​៤.ទីតាំងរបស់ឈ្មោះ សាក់ រ៉ាវី ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិព្រែកសង្កាត់ក្រុង ខេត្តស្ទឹងត្រែង មានម៉ូតូម៉ាកវ៉េវចំនួន២គ្រឿង មានសំបុត្រទិញលក់ប៉ុន្តៃពុំមានពន្ធ​ត្រូវនគរបាលដកហូតផងដែរ។​ចំណែកទីតាំងពីរកន្លែងផ្សេងទៀតពុំបានរកឃើញមានម៉ូតូបញ្ចាំនោះទេ។

លោកឧត្តមសេនីយទោបន្តថា ក្រោយបានដករហូតម៉ូតូសមត្ថកិច្ចបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ហើយបានផ្សព្វផ្សាយជូនដំណឹងទៅប្រជាពលរដ្ឋដែលបាត់ម៉ូតូកន្លងមកសូមយកឯកសារមកផ្ទៀងផ្ទាត់ត្រឹមត្រូវថា ជាម៉ូតូរបស់ខ្លួន និងត្រូវបានទទួលយកម៉ូតូត្រឡប់ទៅវិញ ចំណែកម៉ូតូដែលពុំមានម្ចាស់ត្រូវបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី ។

សូមបញ្ជាក់ថា កន្លងមកនៅខេត្តស្ទឹងត្រែង មានបងប្អូនប្រជាពលរដ្ឋបាត់ម៉ូតូជាច្រើនគ្រឿងមកហើយមិនដែលបានរកឃើញទេ ដោយឡែកចំពោះការចុះត្រួតពិនិត្យទីតាំងទិញលក់ និងទទួលបញ្ចាំនេះ  ប្រជាពលរដ្ឋយើងសាទរ ព្រោះវាជាយន្តការមួយអាចទប់ស្កាត់បានការលួចម៉ូតូកុំឱ្យកើតមានទៀត ហើយបងប្អូនប្រជាពលរដ្ឋដែលស្គាល់ម៉ូតូរបស់ខ្លូន នឹងបានយកត្រឡប់ទៅវិញ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម