ព័ត៌មានអន្ដរជាតិ
តើ សហរដ្ឋអាមេរិក ជំពាក់បំណុលប្រទេសណា ច្រើនជាងគេ?
កាលពីថ្ងៃអង្គារទី០៣ខែតុលា ក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា បំណុលជាតិរបស់សហរដ្ឋអាមេរិក បានកើនលើស ៣១ទ្រីលានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

រដ្ឋាភិបាលអាមេរិក ជំពាក់បំណុលសរុប ៣១,១២៣,៨៨៧,៧៨១,៤០១ និង៣៤សេន គិតត្រឹមថ្ងៃទី៣ខែតុលាឆ្នាំ២០២២។ នេះបើយោងតាមតួលេខរតនាគារ ដែលបានចេញផ្សាយជាសាធារណៈ។
នៅពេលនៃការចូលកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden ក្នុងខែមករា ឆ្នាំ ២០២១ បំណុលមានចំនួន ២៧.៧៥ទ្រីលានដុល្លារ។

ដូច្នេះ តើប្រទេសណាដែលសហរដ្ឋអាមេរិក ជំពាក់បំណុលច្រើនជាងគេ?
យោងតាមការចុះផ្សាយរបស់គេហទំព័រ The Balance Money បានឲ្យដឹងថា គិតត្រឹមខែមិថុនាឆ្នាំ២០២២ ជប៉ុនបានក្លាយជាម្ចាស់បំណុលជាតិធំបំផុតរបស់សហរដ្ឋអាមេរិក ដោយសហរដ្ឋអាមេរិក ជំពាក់បំណុលជប៉ុនចំនួន ១.២៣ទ្រីលានដុល្លារ។
ម្ចាស់បំណុលធំទីពីរគឺប្រទេសចិន ដែលសហរដ្ឋអាមេរិក បានជំពាក់ ៩៦៧.៨ពាន់លានដុល្លារ។

តាំងពីឆ្នាំ២០០៦មកម្ល៉េះ ចិន បានចូលមកជំនួសតំណែងចក្រភពអង់គ្លេស ក្នុងនាមជាម្ចាស់បំណុលបរទេសធំជាងគេលំដាប់ទីពីរ ដោយនៅពេលនោះ អាមេរិក បានជំពាក់ចិន ៦៩៩ពាន់លានដុល្លារ។
ចក្រភពអង់គ្លេស គឺជាម្ចាស់បំណុលធំលំដាប់ទី៣ ជាមួយទឹកប្រាក់៦១៥.៤ពាន់លានដុល្លារ។ ម្ចាស់បំណុលទី៤គឺ លុចសំបួ ដែលអាមេរិក ជំពាក់ ៣០៦.៨ពាន់លានដុល្លារ។ បន្ទាប់មកទៀតមានកោះខេមេន, ប្រទេសស្វីស, អៀរឡង់, បែលហ្ស៊ិក, បារាំង និងកោះតៃវ៉ាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Balance Money
ចុចអាន៖ អាមេរិក ជំពាក់បំណុលគេច្រើនបំផុត មិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្ត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


